រដ្ឋមន្ត្រីកសិកម្មជប៉ុន នឹងបណ្តេញចេញពីតំណែង ក្រោយនិយាយថា «មិនបាច់ទិញអង្ករទេ» 

នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្ស៊ីហ្គរុ  អ៊ីហ្សីបា (Shigeru Ishiba) នឹងបណ្តេញរដ្ឋមន្ត្រីកសិកម្មលោក តាគុ អ៊ីតូ (Taku Eto) ចេញពីតំណែង បន្ទាប់ពីការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្មថាលោក «មិនបាច់ទិញអង្ករទេ» ដោយសារទទួលអំណោយពីអ្នកគាំទ្រ ដែលធ្វើអោយប្រជាជនជប៉ុនខឹងនឹងការលើកឡើងបែបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍នៅថ្ងៃពុធ ទី២១ ខែឧសភានេះ។  ការដកតំណែងរបស់លោកអាចផ្តល់ផលប៉ះពាល់ថ្មីដល់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចរបស់លោក អ៊ីហ្ស៊ីបា នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់សំខាន់ៗក្នុងខែកក្កដា ចំពេលមានការធ្លាក់ចុះការគាំទ្រពីសាធារណៈជនរួចហើយ។ ការវាយតម្លៃការអនុម័តរបស់លោក អ៊ីហ្ស៊ីបា […]

អង់គ្លេសផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយអ៊ីស្រាអែលជុំវិញការវាយលុកថ្មីនៅហ្គាហ្សា

ចក្រភពអង់គ្លេស បានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន និងបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ្នកតាំងលំនៅនៅ West Bank ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនបានថ្កោលទោសការកើនឡើងផ្នែកយោធាដ៏សាហាវនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី២១ ខែឧសភានេះ។  យោធាអ៊ីស្រាអែលបានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការថ្មីមួយកាលពីសប្តាហ៍មុន ហើយក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥០០ នាក់ក្នុងរយៈពេល ៨ ថ្ងៃកន្លងទៅ។ អ៊ីស្រាអែលក៏បានរារាំងការចូលនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អាហារ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីដើមខែមីនា ដែលជំរុញឱ្យអ្នកជំនាញអន្តរជាតិព្រមានពីគ្រោះទុរ្ភិក្ស បើទោះបីជារថយន្តដឹកទំនិញមួយចំនួនត្រូវបានអនុញ្ញាតឱ្យចូលនៅថ្ងៃច័ន្ទក៏ដោយ។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក ដេវីដ ឡាមមី (David […]

DJ ថៃម្នាក់ត្រូវបានគេធ្វើឃាតព្រោះជម្លោះស្នេហា

សាកសព DJ ប្រុសម្នាក់អាយុ ៣៣ឆ្នាំ ដែលបានបាត់ខ្លួនកាលពី ៤ ថ្ងៃមុន ត្រូវបានរកឃើញនៅក្នុងព្រៃដាច់ស្រយាលមួយក្នុងស្រុក Muang ក្នុងខេត្តភាគខាងលិចប្រទេសថៃ ដោយមានស្នាមរបួសចងដៃនិងគ្រាប់កាំភ្លើងនៅក្នុងប្រាសាទមួយកន្លែង។ ប៉ូលិសសង្ស័យថាមានជម្លោះស្នេហា។ យោងតាមប្រភពពីប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពរបស់លោក វ៉ារាផូង ខុនស្រីចាតូរ៉ូង (Waraphong Khunsrijaturong) នៅក្នុងព្រៃមួយនៃតំបន់ តាមប៊ុន ឡាតយ៉ា (Tambon Lat Ya) ។ […]

ថៃ ប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ដែលអាចឱ្យមានជំនន់ទឹកភ្លៀង

ខ្យល់បក់ពីទិសនិរតី បានបោកបក់លើភាគខាងជើង ភាគឦសាន ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ភាគខាងកើត ខណៈដែលខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រ Andaman និងផ្នែកខាងលិចនៃប្រទេសថៃ។ នេះបើយោងតាមនាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍នៅថ្ងៃពុធនេះ។  គ្រោះធម្មជាតិភ្លៀងធ្លាក់ដាច់ស្រយាលនៅទូទាំងប្រទេស រដ្ឋាភិបាលបានដាស់តឿនប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ ប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង និងការកកកុញទឹកដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងហូរហៀរ ជាពិសេសនៅតាមដងផ្លូវទឹកក្បែរជើងភ្នំ និងតំបន់ទំនាប។ នៅភាគខាងត្បូង រលកនៅសមុទ្រ Andaman ត្រូវបានគេរំពឹងថានឹងឡើងដល់កម្ពស់ប្រហែល 1 ម៉ែត្រ ក្រោម […]

អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីននៅហ្គាហ្សារាប់សិបនាក់ ខណៈការរិះគន់ពីអន្តរជាតិលើអ៊ីស្រាអែលកាន់តែខ្លាំងឡើង

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥០ នាក់នៅហ្គាហ្សានៅថ្ងៃអង្គារនេះ ខណៈដែលអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែករបស់ខ្លួន បើទោះបីជាមានសម្ពាធអន្តរជាតិកើនឡើងដើម្បីបញ្ឈប់ប្រតិបត្តិការយោធា និងអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងហ្គាហ្សាដោយគ្មានឧបសគ្គក៏ដោយ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានបញ្ជាក់នៅថ្ងៃទី២០ ខែឧសភានេះ។  យោងតាមក្រុមគ្រូពេទ្យនៅហ្គាហ្សា បានឱ្យដឹងថា ការវាយប្រហារត្រូវបានធ្វើឡើងលើផ្ទះចំនួនពីរ ដែលជាកន្លែងដែលស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ១៨ នាក់ និងសាលារៀនមួយក្នុងចំណោមតំបន់ផ្សេងៗទៀត។ យោធាអ៊ីស្រាអែល ដែលកាលពីថ្ងៃចន្ទបានព្រមានអ្នកនៅក្នុងទីក្រុងហ្គាហ្សា ភាគខាងត្បូងនៃតំបន់ Khan Younis ឱ្យជម្លៀសទៅកាន់ឆ្នេរសមុទ្រ ខណៈដែលខ្លួនបានរៀបចំសម្រាប់ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក។  យ៉ាងណាម៉ិញ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង […]

លោក ត្រាំ ៖ រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមលើកិច្ចចរចាបទឈប់បាញ់ភ្លាមៗ

លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីការហៅទូរស័ព្ទរបស់លោកកាលពីថ្ងៃចន្ទជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចារភ្លាមៗសម្រាប់បទឈប់បាញ់ ប៉ុន្តែវិមានក្រឹមឡាំងប្រកាន់ជំហរថា ដំណើរការនេះនឹងត្រូវការពេលវេលា ហើយប្រធានាធិបតីអាមេរិកបានបង្ហាញថា លោកមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយអឺរ៉ុបជាមួយនឹងការដាក់ទណ្ឌកម្មថ្មីដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ។ លោក ត្រាំ ក៏បានឱ្យដឹងដែរថា លោកបានបញ្ជូនផែនការទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀរ ហ្សែលែនស្គី (Volodymyr Zelenskiy) ក៏ដូចជាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ […]

វៀតណាមប្រទះឃើញត្រី Oarfish នាំសារគ្រោះរញ្ជួយដី ឬរលកយក្សស៊ូណា នៅសមុទ្រ Vinh Hy 

ត្រី Oarfish ប្រវែង ២ ម៉ែត្រត្រូវបានទឹករលកបោកបក់មកលើឆ្នេរក្នុងតំបន់។ អ្នកស្រុកនិងអ្នកទេសចរបានព្យាយាមយកវាត្រឡប់ទៅសមុទ្រវិញ ប៉ុន្តែក្រោយមកត្រី Oarfish បានងាប់នាថ្ងៃទី ១៩ ខែឧសភា ក្នុងស្រុក Ninh Hai ខេត្ត Ninh Thuan ប្រទេសវៀតណាម។   អ្នកនេសាទក្នុងស្រុកជាច្រើនជឿថាត្រី Oarfish ភាគច្រើនរស់នៅក្នុងសមុទ្រជ្រៅ ហើយកម្រលេចឡើងនៅជិតច្រាំងណាស់។ ហើយការលេចឡើង និងហែលចូលទៅក្នុងសមុទ្រ […]

ប្រទះឃើញសាកសពចំនួន ៥៨ នាក់ក្នុងមន្ទីរពេទ្យប្រទេសលីប៊ី

យ៉ាងហោចណាស់ សាកសពមិនស្គាល់អត្តសញ្ញាណចំនួន ៥៨ នាក់ត្រូវបានរកឃើញនៅព្រឹកថ្ងៃចន្ទនេះ ក្នុងមន្ទីរពេទ្យនៃទីក្រុងទ្រីប៉ូលី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពល ដែលមេដឹកនាំរបស់ខ្លួនត្រូវបានគេសម្លាប់កាលពីសប្តាហ៍មុន។ នេះបើយោងតាមក្រសួងការបរទេសបានបញ្ជាក់នៅថ្ងៃទី២០ ខែឧសភានេះ។  សាកសពត្រូវបានគេរកឃើញនៅក្នុងទូទឹកកកមួយកន្លែងនៅក្នុងមន្ទីរពេទ្យ Abu Salim ក្នុងតំបន់ Abu Salim ដែលមានប្រជាជនរស់នៅច្រើន។ រូបភាពនៃសាកសពដែលមានលេខ និងមុខសញ្ញាត្រូវបានបិទផ្សាយដោយក្រសួង ដែលបង្ហាញពីសាកសពនៅក្នុងស្ថានភាពផ្សេងៗនៃការរលួយនៅលើនាវាដែក និងគ្រែ។ អដ្ឋិធាតុមួយចំនួនត្រូវបានដុតបំផ្លាញ។ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់។ ទីក្រុង Abu Salim […]

រលកថ្មីនៃជំងឺ Covid-19 វាយលុកហុងកុង សិង្ហបុរី ចិន ថៃ

មេរោគ Covid-19 បានលេចចេញជារូបរាងឡើងវិញដោយស្ងាត់ៗ ដែលជាក្តីបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ី ជាពិសេសទីក្រុងហុងកុង សិង្ហបុរី ចិន និងថៃ ជាមួយនឹងការកើនឡើងនៃការឆ្លង និងករណីធ្ងន់ធ្ងរ។ នៅប្រទេសសិង្ហបុរី ក្រសួងសុខាភិបាលបានបង្ហាញថា ករណី Covid-19 ក្នុងសប្តាហ៍នេះ បានកើនឡើង ២៨% ឡើងដល់ប្រមាណ ១៤,២០០។ ការចូលមន្ទីរពេទ្យក៏ដោយសារតែមេរោគកើនឡើងប្រហែល ៣០% ដែរ។ រដ្ឋាភិបាលកំពុងណែនាំជាបន្ទាន់ដល់ក្រុមដែលមានហានិភ័យខ្ពស់ ជាពិសេសមនុស្សចាស់ និងអ្នកដែលមានស្ថានភាពសុខភាពមូលដ្ឋាន […]

ភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្ស ៥ នាក់នៅភាគខាងត្បូងប្រទេសចិន

ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង និងក្វាងស៊ី ភាគខាងត្បូងរបស់ប្រទេសចិន បានសម្លាប់មនុស្ស ៥ នាក់ និងបាត់ខ្លួនជាច្រើននាក់កាលពីចុងសប្តាហ៍ ខណៈអាជ្ញាធរបានចេញការជូនដំណឹងសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេស។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៩ ខែឧសភានេះ។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន បានចេញការព្រមានជាច្រើន នៅចុងសប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នៃខេត្ត Jiangxi, Zhejiang, Fujian, Guangxi, Guangdong និងខេត្ត Xinjiang ភាគពាយ័ព្យ ចាប់ពីថ្ងៃអាទិត្យ […]