កញ្ញា មាន សូនីតា ប្រលែងលេងជាមួយសត្វពស់ទាំងអារម្មណ៍ភ័យខ្លាច 

តារាសម្តែង មាន សូនីតា កម្រនឹងថតឈុតឆាកជាមួយសត្វសាហាវផ្សេងៗណាស់ ដោយឡែកក្រោយពីចូលឆ្នាំថ្មីប្រពៃណីខ្មែររួច នាងបានផ្លាស់ប្តូរមកថតរូបប្លែកៗជាមួយសត្វពស់ទាំងអារម្មណ៍ភ័យខ្លាច ហើយថែមទាំងបានប្រៀបធៀបមនុស្សមួយចំនួនទៅនិងសត្វពស់ផងដែរ ។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះបង្ហាញឱ្យឃើញថា មាន សូនីតា ពិតជាក្លាហាន និងធ្វើបានយ៉ាងល្អជាមួយឈុតឆាកសម្តែងជាមួយសត្វពស់ ប៉ុន្តែក្រឡេកទៅមើលក្រោយឆាកវិញ មាន សូនីតា មិនក្លាហានប៉ុន្មានទេ នាងមានអារម្មណ៍ខ្លាច និងញញើតខ្លាំង ប៉ុន្តែដើម្បីបានរូបភាពល្អៗ និងស្រស់ស្អាត នាងទ្រាំថតរហូតបានសម្រេច ។  មាន សូនីតា ថែមទាំងបាននិយាយថា […]

កញ្ញា កុយ អេណា លែងខ្វល់ពីស្តង់ដារនៃសម្រស់ខណៈរកខ្លួនឯងឃើញជាមួយសប្បុរខ្មៅស្រអែម ! 

កញ្ញា កុយ អេណា លែងខ្វល់ពីស្តង់ដារនៃសម្រស់ ឬពណ៌សម្បុររបស់ខ្លួនទៀតហើយ បន្ទាប់ពីនាងបានរកឃើញអ្វីដែលជាខ្លួនឯងសាជាថ្មីជាមួយសប្បុរស្បែកខ្មៅស្រអែម ។  តារាស្រីដែលធ្លាប់តែមានសប្បុរភ្លឺរលោងស្រស់ស្អាត ពេលនេះសប្បុរ កុយ អេណា ប្រែទៅជាខ្មៅរលីបរលោងខុសប្លែកពីមុន ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ថា សប្បុរសនាងពិតឬគ្រាន់តែលាបឡេឬប្រេងឱ្យខ្មៅបែបនេះ ?  កញ្ញា កុយ អេណា បានបញ្ជាក់យ៉ាងច្បាស់ថា សប្បុរនាងពិតជាប្រែទៅជាខ្មៅស្រអែមយ៉ាងពិតប្រាកដមែន មិនមែនខ្មៅដោយសារលាបឡេឬប្រេងអ្វីនោះទេ នាងពិតជាស្រឡាញ់សប្បុរសបែបនេះខ្លាំងណាស់ ។  កញ្ញា កុយ អេណា មិនខ្លាចនៅក្នុងការបាត់បង់ទីផ្សារការងារ បន្ទាប់ពីប្រែសប្បុរទៅជាខ្មៅស្រអែមបែបនេះឡើយ […]

មិនចង់រងសម្ពាធផ្លូវចិត្តស្រីស្អាត រចនា រ៉ាវ៉ាឌី ប្រកាសមិនយកបុរសស្អាត សង្ហា អ្នកសិល្បៈ ធ្វើជាគូ ! 

បន្ទាប់ពីផ្អាកពីអាជីពសម្តែងអស់ពេលរាប់ឆ្នាំ កញ្ញា រចនា រ៉ាវ៉ាឌី បានប្រកាសក្តែងៗថា ខ្លួននឹងមិនរើសបុរសស្អាត សង្ហា និងជាអ្នកសិល្បៈមិនធ្វើជាគូស្រករឡើយ ។  ខណៈដែលប្រកាសបែបនេះ គឺបណ្តាលមកពីពេលថ្មីៗនេះមានលេចពាក្យចចាមអារ៉ាមសាជាថ្មីឡើងវិញថា តារាស្រី រចនា រ៉ាវ៉ាឌី និងលោក ព្រីន កាន់តែស្រឡាញ់គ្នា ថែមទាំងមានគម្រោងពិសេសនិងគ្នាផងដែរ ។  កញ្ញា រចនា រ៉ាវ៉ាឌី និងលោក ព្រីន គឺជាដៃគូសម្តែងស្និទ្ធស្នាលនិងគ្នាជាច្រើនឆ្នាំមកហើយ […]

ខ្លឹម ស្រីគា ត្រៀមបញ្ចេញវិដេអូព្រោះខឹងអ្នកមើលងាយមិនផ្តល់តម្លៃដោយមិនខ្លាចប៉ះពាល់គ្មានការងារថ្ងៃក្រោយ !

ប៉ុន្មានថ្ងៃនេះតារាសម្តែង ខ្លឹម ស្រីគា មិនសប្បាយចិត្តប៉ុន្មានឡើង ដោយនាងជួបនូវរឿងក្តៅក្រហាយជាច្រើនដែលធ្វើឱ្យនាងខឹងសប្បារនិងត្រៀមបញ្ចេញវិដេអូ ពីការមើលផ្តល់តម្លៃនិងមិនខ្លាចប៉ះពាល់ដល់ការងាររបស់ខ្លួនទៅថ្ងៃក្រោយឡើយ ។  កញ្ញា ខ្លឹម ស្រីគា ក៏ជាតារាសម្តែងនិងបង្ហាញម៉ូដល្បីឈ្មោះមួយរូបផងដែរនៅក្នុងវិថីសិល្បៈ ប៉ុន្តែមិនដឹងជាជួបបញ្ហាអ្វីបានជាធ្វើឱ្យនាងខឹងសប្បារនិងគម្រាមផុសវិដេអូផងដែរ ។ ជាមួយគ្នានោះនាងថែមទាំងបានបង្ហោះសាររៀបរាប់ថា « កន្លែងណាមើលងាយ មិនឱ្យតម្លៃ ខ្ញុំមិនទៅជាន់ទៀតដាច់ខាត (តិចទៀតខ្ញុំផុសវិដេអូ ) ។ ការឈឺចាប់ខ្ញុំ អ្នកផ្សេងមើលមកធម្មតាតែខ្ញុំខុសពីកេ ហើយខ្ញុំជាតួ និយាយចេញហើយមិនខ្លាចថាប៉ះពាល់ធំ រឺគ្មានការងារថ្ងៃក្រោយ » ។ ខ្លឹម ស្រីគា មិនត្រឹមតែក្តៅក្រហាយចំពោះរឿងមិនផ្តល់តម្លៃដល់ខ្លួនប៉ុណ្ណោះទេ នាងថែមទាំងនិយាយថា […]

សិល្បករសិល្បការិនីចូលរួមថតកម្មវិធីចូលឆ្នាំឆ្នាំនេះមានតិចតួចបំផុត ! 

ឆ្នាំនេះមានសិល្បករសិល្បការិនីតូចតួចបំផុតដែលបានចូលរួមថតអបអរសាទរឆ្នាំថ្មីនៅក្នុងឆ្នាំបើប្រៀបធៀបទៅនិងរាល់ដង តែទោះជាយ៉ាងសិល្បករសិល្បការិនីទាំងអស់បានសម្តែងការត្រេអរចំពោះការជួបជុំគ្នា និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ ។  ឆ្នាំនេះសមាគមទូរទស្សន៍កម្ពុជា បានរៀបចំថតកម្មវិធីចម្រៀងដើម្បីអបអរសាទរឆ្នាំថ្មីឡើងវិញ ដោយបានអញ្ជើញសិល្បករសិល្បការិនីជាច្រើនចូលរួមច្រៀងរាំកម្សាន្តមានទាំងបទចម្រៀង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងកន្រ្តឹមជាដើម… ។សិល្បករសិល្បការិនីដែលមានវត្តមាននៅក្នុងការថតនោះម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ច្នៃយ៉ាងប្រណិតពី ហួលផាមួង សំពត់បត់ អាវប៉ាក់ ដែលបង្ហាញពីអត្ថសញាណជាតិ  ។  តារាចម្រៀងដែលបានចូលរួមនៅក្នុងការថតពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រូមមាន លោក យ៉ែម សំអូន , ឈឿន ឧត្តម , ហេង […]

ការពិត ! តារាសម្តែង ញ៉ែម សុគន្ធ បោះបង់ការសម្តែងចោលជាង៦ឆ្នាំព្រោះជាប់បន្ទុកធ្ងន់លើគ្រួសារនិងមើលថែឪពុកម្តាយជរា !

តារាសម្តែង ញ៉ែម សុគន្ធ បានផ្អាកពីអាជីពសម្តែងជាង៦ឆ្នាំមកហើយបន្ទាប់ពីលោករៀបការមានគ្រួសារនិងមានកូន២នាក់ជាចំណងដៃ លើសពីនេះទៅទៀតលោកទទួលបន្ទុកមើលថែឪពុកម្តាយចាស់ជរា ។  ទស្សនិកជនជាច្រើននៅតែទន្ទឹងចង់មើលស្នាដៃសម្តែងរបស់បុរសសង្ហា ញ៉ែម សុគន្ធ ពីព្រោះលោកគឺជាតារាសម្តែងប្រុសដ៏មានទេពកោលស្យ និងមានឈ្មោះល្បីល្បាញកាលពីជាង៦ឆ្នាំមុន ប៉ុន្តែគួរឱ្យស្តាយពេលដែលសម្រេចចិត្តរៀបការមានគ្រួសារ លោក ញ៉ែម សុគន្ធ បានផ្អាកទាំងស្រុងចំពោះអាជីពសម្តែង ដោយលោកងាកមកពង្រឹងការងារជាពិធីករវិញ ។  ជួបជាមួយលោក ញ៉ែម សុគន្ធ នៅក្នុងការថតពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់សមាគមទូរទស្សន៍កម្ពុជា លោកបានបញ្ជាក់ប្រាប់ថា លោកពិតជាបានផ្អាកពីអាជីពសម្តែងអស់ពេលជាង៦ឆ្នាំមកហើយ ដោយសារជាប់ធុរៈផ្ទាល់ខ្លួន […]

មិនលោភលន់ រឿន ណាត បោះបង់ចោលសិល្បៈសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក 

មិនលោភលន់តារាល្បីឈ្មោះកញ្ញា រឿន ណាត សុខចិត្តបោះបង់ចោលសិល្បៈ ចោលលុយ ដោយសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក ។ ជាមួយនិងការជ្រើសរើសដើរចេញពីសិល្បៈនិងសំងំរស់នៅយ៉ាងមានក្តីសុខនៅលើទឹកដី អាមេរិក កញ្ញា រឿន ណាត បានពោលពាក្យថា « ក្តីសុខពិតគឺប្រើជីវិតបែបសាមញ្ញៗ រស់នៅបែបស្ងប់ស្ងាតជាមួយធម្មជាតិ » ។ កញ្ញា រឿន ណាត បានភ្ជាប់ពាក្យជាមួយបុរស លាវ វេងហួរ ជាងបីខែមកហើយ ហើយអ្នកទាំងពីរថែមទាំងបានដឹកដៃគ្នាចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងមានក្តីសុខបំផុត […]

បញ្ចប់ស្នេហ៍ប្រុសក្មេងភ្លាមតារាសិចស៊ី អៀ ម៉េងលិ បោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងលក់កាហ្វេ ! 

ធ្លាប់តែជាស្រីស្អាតហាយសូរ តែងខ្លួនស្អាតៗប្រើប្រាស់សម្ភារៈប្រ៊េនប្រ៊េន ពេលនេះកញ្ញា អៀ ម៉េងលិ បានលះបង់និងធ្វើខ្លួនយ៉ាងសាមញ្ញ ដោយបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារដើម្បីបើកហាងកាហ្វេធម្មតាមួយ បន្ទាប់ពីនាងបានបែកបាក់ជាមួយគូស្នេហ៍វ័យក្មេងរបស់ខ្លួន ។   កញ្ញា អៀ ម៉េងលិ បានបង្ហាញនូវអារម្មណ៍រីករាយថា នាងពិតជាសប្បាយចិត្តណាស់ដែលមានអាជីវកម្មថ្មីដោយខ្លួនឯង ថ្វីដ្បិតតែជាហាងកាហ្វេនេះមើលទៅធម្មតា តែជាក្តីស្រមៃដែលនាងចង់ធ្វើជាយូរមកហើយ ។ នាងថែមទាំងរំពឹងថាអាជីវកម្មថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ។  ទោះបីជាមិនបានប្រាប់លំអិតអំពីការបោះទុនប្រាក់ក្នុងការបើកហាងកាហ្វេនេះ តែអ្នកស្គាល់គ្នាជាមួយ អៀ ម៉េងលិ បានបង្ហើបប្រាប់ថា […]

បាត់មុខពីការសម្តែងច្រើនឆ្នាំ នី មុន្នីនាថ លេចមុខក្នុង MV ចម្រៀងរបស់លោកខេមរៈ សិរីមន្ត នៅទឹកដី អង្គរ យ៉ាងចម្លែក ! 

MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងទាក់ចិត្តមហាជនខ្លាំងណាស់ទាំបទចម្រៀង និងការសម្តែង ជាពិសេសនៅក្នុងបទចម្រៀងនេះក៏មានការចូលរួមសម្តែងពីតារាទឹកភ្នែក នី មុន្នីនាថ ចូលរួមសម្តែងផងដែរ បន្ទាប់ពីនាងបានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំ ។  កញ្ញា នី មុន្នីនាថ បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា នាងពិតជារីករាយណាស់ដែលបានចូលរួមសម្តែងនៅក្នុង MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ […]

តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាបូលីវូតឥណ្ឌាតួ​សម្តែង​ព្រះពុទ្ធលោ​ក Gagan Malik ចាប់​ដៃគ្នាផ្សព្វផ្សាយទេស​ចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ពិតជាអស្ចារ្យណាស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានជួបជាមួយតារាបូលីវូតឥណ្ឌាតួសម្តែងព្រះពុទ្ធលោក Gagan Malik កាលពីពេលថ្មីៗនេះក្រោមការៀបចំរបស់ក្រសួងទេចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេចរណ៍ក្នុងប្រទេស កម្ពុជា ទៅកាន់ពិភពលោក ។ តាមរយៈរូបភាពជាច្រើនរូមជាមួយវិដេអូខ្លីៗដែលលោក ខេមរៈ សិរីមន្ត បានថតជាមួយតួសម្តែងព្រះពុទ្ធលោក Gagan Malik នេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ថែមទាំងបានរៀបរាប់ថា « ស្វាគមន៍តួរអង្គសម្ដែងជាព្រះពុទ្ធក្នុងឆ្នាំ2013និងក៏ជាតួរអង្គព្រះរាមរបស់ប្រទេសឥណ្ឌាមកកាន់កម្ពុជា […]