អ្នកស្រី ម៉ីសន សុធារី៖ ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត

ស្រាយចម្ងល់របស់ប្រជាពលរដ្ឋមួុយចំនួមដែលបារម្ភថា ចុះបើលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានជួយមិនបាន? ចុះបើអាស៊ានដោះស្រាយមិនចេញ តើយើងទៅជាយ៉ាងណា? ឆ្លើយនឹងសំនួរខាងលើនេះអតីតអ្នកសារព័ត៌មានជើងចាស់ អ្នកស្រី ម៉ីសន សុធារី បានពន្យល់លើបណ្តាញសង្គមរបស់អ្នកស្រីនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះថា ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត។ សូមពន្យល់ត្រង់នេះបន្តិចថា យន្តការអាស៊ាន គឺសម្របសម្រួល Mediation  ប៉ុន្តែបើសិនជាការសម្របសម្រួលបរាជ័យ យើងនឹងឈានចូលដល់យន្តការធំបំផុតគឺ UNSC ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ អ្នកស្រីលើកឡើងថា […]

ប្រធានអាស៊ាន ជំរុញឱ្យសៀម-កម្ពុជា អនុវត្តការអត់ធ្មត់អតិបរមា និងប្រើប្រាស់យន្តការដែលមានស្រាប់

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានចេញសេចក្ដីថ្លែងការណ៏ក្រោយទាហានសៀមបើកការវាយប្រហារទ័ពអាកាសលើប្រទេសកម្ពុជាតាមពីថ្ងៃអាទិត្យម្សិលមិញ និងនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ក្នុងតំបន់អានសេះ, ប្រាសាទតាមាន់ធំ, តំបន់ប្រាសាទព្រះវិហារ, ៥មករា និងចំការចេក ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ លើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួន នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែន។ លោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ ឬរងរបួស។ បើតាមលោក អាន់វ៉ា ការប្រយុទ្ធគ្នាឡើងវិញនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញការងារដោយប្រុងប្រយ័ត្នដែលបានធ្វើឡើងក្នុងការធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសថៃ និងកម្ពុជា […]

លទ្ធផលជំនួបរវាងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី

នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម នាយឧត្ដមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងអំឡុងពេលដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស […]

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់ជំហរអព្យាក្រឹតដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ បើទោះមានការរិះគន់

នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅថ្ងៃអង្គារនេះថា តួនាទីរបស់ម៉ាឡេស៊ីក្នុងការចរចាសន្តិភាពរវាងថៃ និងកម្ពុជា ត្រូវបានកំណត់ចំពោះការសម្របសម្រួល និងការសម្របសម្រួល ដោយមិនមានលក្ខខណ្ឌណាមួយ។ លោកថា ម៉ាឡេស៊ីមិនដែលបង្ខំភាគីណាមួយក្នុងអំឡុងពេលដំណើរការសន្តិភាពនោះទេ ប៉ុន្តែគ្រាន់តែដើរតួជាអ្នកសម្របសម្រួលដើម្បីធានាការសន្ទនាក្នុងន័យស្ថាបនា។ នេះបើតាមសារព័ត៌មាន freemalaysiatoday ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា។ លោក អាន់វ៉ា បានថ្លែងថា៖ “យើងគ្រាន់តែសម្របសម្រួល។ ខ្ញុំនៅតែចាំថានៅពេលដែលខ្ញុំនាំនាយករដ្ឋមន្រ្តីទាំងពីរ (ថៃ-កម្ពុជា) មកជាមួយគ្នា ខ្ញុំបានប្រាប់ពួកគេថា អ្នកសម្រេចចិត្តលក្ខខណ្ឌ […]

ត្រាំ នឹងមកម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ 

រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី លោក Mohamad Hasan នាថ្ងៃអង្គារ ទី១៤ ខែតុលាបាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៉ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។  តាមទីភ្នាក់ងារព័ត៌មាន euters បានឲ្យដឹងថា លោក Mohamad បានបន្តថា ម៉ាឡេស៉ីរួមជាមួយសហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើ រវាងថៃនិងកម្ពុជា […]

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងជួបផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីថៃថ្មី ពិភាក្សាជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥ លោក អាន់វ៉ា អ៉ីប្រាហ៉ីម ប្រកាសទន្ទឹងរង់ចាំជួបនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងជម្លោះព្រំដែនថៃ-កម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅ។ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែកញ្ញា លោក អាន់វ៉ា អ៉ីប្រាហ៉ីម បានទូរសព្ទទៅអបអរសាទរលោក Anutin Charnvirakul ដែលទើបតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ លើបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃអាទិត្យដដែល លោក អាន់វ៉ា បង្ហាញនូវអារម្មណ៍រីករាយដែលបានសន្ទនាតាមទូរសព្ទជាមួយលោក […]

ម៉ាឡេស៊ី ណែនាំពលរដ្ឋរបស់ខ្លួនពន្យាពេលធ្វើដំណើរទៅប្រទេសថៃ

ប្រទេសម៉ាឡេស៊ី សេចក្ដីណែនាពលរដ្ឋរបស់ខ្លួនឲ្យពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ប្រសិនបើចាំបាច់។ ការប្រកាសអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅស្រុក Tak Bai ខេត្ត Narathiwat កាលពីថ្ងៃទី២១ ខែសីហា ដែលបណ្តាលឲ្យមន្រ្តី ៤នាក់រងរបួស។ លោក Datuk Kamaruddin Md Nor ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌ បានលើកឡើងថា សុវត្ថិភាពត្រូវតែជាអាទិភាពសម្រាប់អ្នកដែលនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសជិតខាង។ លោកថា ឧប្បត្តិហេតុទម្លាក់គ្រាប់បែកនៅក្នុងប្រទេសថៃ […]

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ប្រាប់​មេដឹកនាំកម្ពុជា-ថៃ ថា ​ក្រុមការងារ​អន្តរកាល បាននិងកំពុង​ពិនិត្យ​នៅលើតំបន់ព្រំដែន​ដោយប្រុងប្រយ័ត្ន​

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី និងជាប្រធានអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃអង្គារ៍បានជួបសន្ទនាតាមទូរស័ព្ទជាមួយ​​​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីស្តីទីថៃ។  លើទំព័រហ្វេសប៊ុកផ្លូវការរបស់​លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា ជំនួប​តាមទូរស័ព្ទដែលធ្វើឡើងដាច់ដោយឡែកពីគ្នានេះ ​​​បានជជែកអំពីការ​វិវត្តថ្មីៗ ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម ​បានប្រាប់​មេដឹកនាំប្រទេសទាំងពីរឲ្យដឹងថា ​ក្រុមការងារ​អន្តរកាល (IOT) […]

ក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន នឹងចុះទៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃស្អែកនេះ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ […]

ស្ថាប័នអាកាសចរណ៍ UN បញ្ជាឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី

ក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិបានសម្រេចថា រុស្សីជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ីលើទឹកដីអ៊ុយក្រែន ដែលបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ ២៩៨នាក់ រួមទាំងពលរដ្ឋហូឡង់ ១៩៦នាក់ និងពលរដ្ឋអូស្ត្រាលី ៣៨នាក់ ។ នេះបើយោងតាមរដ្ឋាភិបាលហូឡង់ និងអូស្ត្រាលីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី១២ ខែឧសភានេះ។  ក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងពិចារណាថាតើទម្រង់នៃសំណងបែបណាចំពោះរុស្សីដែលស្ថិតក្នុងលំដាប់។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុង Amsterdam ទៅកាន់ទីក្រុង […]