ក្រោយប្រធានាធិបតីអាមេរិកទី៤៧ ចូលរួមផ្តួចផ្តើមឲ្យមានបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៧ សីហា ឆ្នាំ២០២៥ បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ សម្តេចធិបតីបានបញ្ជាក់ថា ការផ្ញើលិខិតជាផ្លូវការទៅគណៈ កម្មការពានរង្វាន់ណូបែលសន្តិភាពនាពេលនេះ ធ្វើឡើងស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅ ប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។ សូមជម្រាបថា […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចតេជោ៖ កុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅកាន់ប្រទេសផ្សេង ខណៈប្រទេសទាំងនោះកំពុងជួយបញ្ឈប់ជម្លោះ
តាមរយៈបណ្តាញសង្គមហ្វេកបុក នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសំណេរដោយបកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងរឿងបរទេសផ្តល់ដ្រូនកម្ពុជា និងថៃ ព្រមទាំងលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូង ហើយស្នើមេត្តាកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង។ ក្នុងសំណេរ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងនៅជាប់ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ រហូតទទួលបានជោគជ័យទាំងលើសមរភូមិយោធា និងសមរភូមិការទូត
«សម្តេចតេជោ ដែលជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព តែងបាននៅជាប់ ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ ដោយបានចែករំលែកនូវបទពិសោធដ៏មានតម្លៃ ជាពិសេសផ្តល់នូវយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាប្រកបដោយថាមពល ភាពបត់បែន និងភាពមុតស្រួច យ៉ាងមានប្រសិទ្ធភាព ដល់កងកម្លាំង ប្រដាប់អាវុធ រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ទាំងលើសមរភូមិយោធា និងសមរភូមិការទូត»។ នេះបើតាមការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ […]
ប្រធានអាស៊ាន ត្រៀមពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់ផ្កាយរណប ដើម្បីឲ្យបទឈប់បាញ់មានប្រសិទ្ធិភាព
ប្រធានប្តូរវេនអាស៊ាន ប្រកាសត្រៀមលក្ខណៈរួចជាស្រេច ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យបទឈប់បាញ់មានប្រសិទ្ធិភាព ដោយប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៃជម្លោះប្រទេសទាំងពីរ។ លោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានប្រាប់កាសែត Dewan Rakyat នៅថ្ងៃអង្គារ៍នេះថា ប្រទេសម៉ាឡេស៊ីបានត្រៀមលក្ខណៈដើម្បីសម្របសម្រួលការដាក់ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនថៃ-កម្ពុជា ប្រសិនបើប្រទេសទាំងពីរស្នើសុំ។ លោក Anwar ថ្លែងថាតើ ត្រូវការកងទ័ព ឬ អត់នៅលើដី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញយុទ្ធសាស្រ្តបន្ថែមដើម្បីខិតខំជំរុញការដោះលែងយោធាកម្ពុជាចំនួន១៨រូបឱ្យបានឆាប់បំផុត
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ចំពោះបងប្អូនជនរួមជាតិ យ៉ាងដូច្នេះថា ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ សម្តេចធិបតីអះអាងថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានកំណត់សមាសភាព ក្រុមការងារនេះ ដោយមានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន អមដោយអនុប្រធាន ២រូប និងសមាជិក ៩រូប ផ្សេងទៀត។ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះជួបសួរសុខទុក្ខយុទ្ធជនដែលរងរបួស អំឡុងពេលប្រយុទ្ធក្នុងសមរភូមិជមនៅព្រំដែនកម្ពុជា-ថៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្នាក់ដឹកនាំកងទ័ពទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ
ឆ្លើយតបទៅនឹងការចោទសួរហេតុអ្វីបានជារដ្ឋាភិបាលមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៣១ កក្កដានេះ បានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងទៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើងក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ សម្តេចធិបតីគូសបញ្ជាក់បន្ថែមថា នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ […]
អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាចនិងអាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន ក្រោយបទឈប់បាញ់រវាងកម្ពុជានិងថៃ
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានាសរុប១២ប្រទេស មានចំនួន២០រូប ចុះពិនិត្យដោយផ្ទាល់ និងសង្កេតការណ៍នៅតំបន់ព្រំដែន ក្រោយមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។ ការដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាលើការអនុវត្តបទឈប់បាញ់។ គួរបញ្ជាក់ថា កាលាពីថ្ងៃទី២៩ កក្កដា ម្សិលមិញ ឯឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា […]

