ទំនេរអត់មានអ្នកហៅថតច្រើនខែតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ ដាច់ចិត្តនិយាយពាក្យទាំងនេះ ដើម្បីផ្តាំផ្ញើទៅកាន់អ្នកដឹកនាំរឿងក៏ដូចជាម្ចាស់ក្រុមហ៊ុនផ្សេងៗឱ្យបានដឹង ។ លោក ទេព រិនដារ៉ូ គឺជាតារាសម្តែងជើងចាស់មួយរូបដ៏មានប្រជាប្រិយភាពមួយរូប ហើយលោកត្រូវបានចាត់ទុកថាជាតារាសម្តែងរីកគ្រប់រដូវ បើទោះបីជាលោកមានវ័យច្រើនបន្តិចក្តី តែការងាររបស់លោកនៅតែមានជាហូរហែ ទាំងការងារថតស្ពត និងសម្តែងជាដើម …។ ដោយឡែកថ្មីៗនេះ ស្រាប់តែតារាជើងចាស់រូបនេះដាច់ចិត្តនិយាយពាក្យពិតនៅក្នុងចិត្តនិងសុំឱ្យម្ចាស់ផលិតកម្មហៅថតផង ពីព្រោះប៉ុន្មានខែនេះស្ងាត់ណាស់ មិនមានការងារធ្វើទេ ក្រៅពីនៅផ្ទះថែទាំសួន ដាំផ្កា មិនបានចេញរកស៊ីអ្វីទេ ។ លោក ទេព រិនដារ៉ូ បាននិយាយថា ធម្មតាទេប៉ុន្មានខែនេះនរណាៗក៏ស្ងាត់ការងារដែរ បន្ទាប់ពីប្រទេសជាតិកំពុងជួបបញ្ហាសង្រ្គាមនៅព្រំដែន […]
Tag: តារាសម្តែង
តារាសម្តែង ង៉ែត សុវណ្ណលីតា ប្រកាសផ្អាកថតរឿងប្រវត្តិសាស្រ្ត « សោកនាដកម្មភ្នំខ្មោច » ខណៈលោក លៀក លីដា ប្រកាសសុំជំនួយក្នុងថ្ងៃបើកឆាកថតដំបូង !
ខណៈពេលដែលបើកក្បាលកាមេរ៉ាថតរឿង « សោកនាដកម្មភ្នំខ្មោច » បានមួយថ្ងៃស្រាប់តែលោក លៀក លីដា ថៅកែផលិតកម្ម LD ស្រែករកជំនួយព្រោះចំណាយអស់ប្រាក់រហូតដល់ទៅរាប់ម៉ឺនដុល្លារក្នុងការថតមួយថ្ងៃ ។ ជាមួយគ្នានោះតារាសម្តែង ង៉ែត សុវណ្ណលីតា ដែលជាតួអង្គសំខាន់មួយរូបក្នុងរឿងនេះផងដែរថែមទាំងបានប្រកាសមិនបន្តថតរឿងប្រវត្តិសាស្រ្តទៀតទេ ។ រឿង « សោកនាដកម្មភ្នំខ្មោច » បានរៀបចំបើកការមេរ៉ាថតកាលពីថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៦មកនេះដោយមានការចូលរួមពីសិល្បករជាច្រើន ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺចាប់ផ្តើមថតរឿងនេះថ្ងៃដំបូងស្រាប់តែលោក លៀក […]
មានកូន៣នាក់ហើយ តារាសម្តែងជើងចាស់ ច័ន្ទ តារាទី នៅតែចង់រៀបការគូថ្មីមិនឱ្យចាញ់ក្មេងៗឬ ?
ថ្មីៗនេះតារាសម្តែងជើងចាស់ ច័ន្ទ តារាទី បានប្រកាសថា ខ្លួននឹងរៀបការជាថ្មីម្តងទៀតនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ នេះដោយអ្នកនាងកំពុងមមាញឹកនៅក្នុងការដើរចែកធៀបការ ។ នៅពេលដែលឃើញតារាសម្តែង ច័ន្ទ តារាទី ប្រកាសអញ្ជើញមិត្តសិល្បករចូលរួមមង្គលការរបស់ខ្លួន បានធ្វើឱ្យមិត្តភក្តិក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើល ជាក់ស្តែងអ្នកស្រី ច័ន្ទ តារាទី ថែមទាំងបាននិយាយថា « ថ្ងៃនេះមកអញ្ជើញអ្នកម៉ែចូលរួមមង្គលការរបស់នាងខ្ញុំផងដែរ » ។ កន្លងមកអ្នកស្រី ច័ន្ទ តារាទី ធ្លាប់បានប្រកាសក្តែងៗថា នឹងមិនរៀបការជាថ្មីម្តងទៀតឡើយ ស៊ូនៅមេម៉ាយចិញ្ចឹមកូនទាំង៣នាក់ល្អ ជាងរៀបការមានគូថ្មី […]
ចូលសិល្បៈជិត២០ឆ្នាំ ភុល សុវណ្ណដានីន ទើបបានស្គាល់ជាតិទទួលពាន !
ប្រលូកក្នុងសិល្បៈជិត២០ឆ្នាំតារាសម្តែង ភុល សុវណ្ណដានីន ទើបបានស្គាល់រសជាតិ ទទួលពានរង្វាន់នៅក្រៅប្រទេសជាលើកដំបូង ។ តារាសម្តែងរូបសង្ហា ភុល សុវណ្ណដានីន ធ្លាប់ឆ្លងកាត់ការសម្តែងរាប់មិនអស់ មិនថាតួតូចតួធំ ក្នុងមួយឆ្នាំៗលោកថតមិនតិចជាង៥រឿងឡើយ បើប្រៀបធៀបទៅនិងតារាល្បីៗ គឺចាត់ទុកថា ភុល សុវណ្ណដានីន ខ្លាំងមិនធម្មតាឡើយ ។ មួយរយៈពេលចុងក្រោយនេះ លោក ភុល សុវណ្ណដានីន បានជួបរឿងល្អៗជាច្រើន ជាពិសេសថ្មីៗនេះលោកទទួលបានពានរង្វាន់នៅក្នុងការសម្តែងរឿង « […]
ប្លែកពីគេ ! រ៉េត សារីតា ប្រកាសរៀបចំពិធីមង្គលការ៣ថ្ងៃជាប់គ្នា
កៀកថ្ងៃចូលរោងការ ពិធីការិនី រ៉េត សារីតា ប្រកាសរៀបចំពិធីមង្គលការរបស់ខ្លួនរហូតដល់ទៅ៣ថ្ងៃនៅលើទឹកដី សៀមរាប ដើម្បីចូលរួមនិងជួយផ្សព្វផ្សាយទេចរណ៍ សិល្បៈ ប្រពៃណី ខ្មែរ និង អឺរ៉ុប ។ ពិធីមង្គលការរបស់ រ៉េត សារីតា ត្រូវបានគេចាត់ទុកថាជាមង្គលការលេចធ្លោបំផុតសម្រាប់បំណាច់ឆ្នាំ២០២៥ នេះ ដោយសារតែនាងបានប្រកាសរៀបចំដល់ទៅ៣ថ្ងៃជាប់គ្នា រហូតធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាក់ស្តែងកាន់តែកៀកថ្ងៃចូលមកដល់ រ៉េត សារីតា កាន់តែមានអារម្មណ៍ភ័យអរៗ ពីព្រោះនេះជាពិធីមង្គលការក្នុងក្តីស្រមៃដែលនាងចង់បាន […]
អាយុច្រើនពិតមែន ស្វែង សុជាតា ហាមមិនឱ្យភ្ញៀវធ្វើរឿងនេះក្នុងថ្ងៃរៀបការ !
ថ្វីដ្បិតតែមានអាយុច្រើននិងធ្លាប់រៀបការរួចហើយក្តី តែតារាសម្តែង ស្វែង សុជាតា បានហាមភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីមង្គលការបស់ខ្លួន មិនឱ្យធ្វើរឿងមួយនេះ ។ បើតាមគម្រោងមង្គលការរបស់តារាសម្តែង ស្វែង សុជាតា នឹងរៀបចំឡើងនៅថ្ងៃ ០៥ ខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះនៅក្នុងបុរីបឹងបៃតង២ ដោយនាងបានអញ្ជើញភ្ញៀវកិត្តិយសក្នុងនិងក្រៅសិល្បៈជាច្រើនចូលរួមពិធីមង្គលការរបស់ខ្លួន ។ មុនពិធីមង្គលការចូលមកដល់ តារាសម្តែង ស្វែង សុជាតា បានប្រាប់ថា « ថ្ងៃមង្គអាពាហ៍ពិពាហ៍ខ្ញុំមិនប្រកាន់ពណ៌សម្លៀកបំពាក់ភ្ញៀវទេ តែសុំកុំស្លៀកពណ៌ខ្មៅសុទ្ធចូលរួមពិធី » ។ ទោះបីជាតារាសម្តែង […]
មាន សូនីតា ប្រឹងថែរាងនិងសម្រស់ឱ្យស្អាតប៉ុហ្នឹងហើយនៅរកប្តីមិនបាន !
វ័យកាន់តែច្រើន មាន សូនីតា កាន់តែប្រឹងប្រែងថែរក្សារូបរាង និងសម្រស់ឱ្យស្រស់ស្អាត ប៉ុន្តែគួរឱ្យស្តាយនាងមិនទាន់រៀបការមានស្វាមីនៅឡើយទេ ។ កន្លងមក មាន សូនីតា តែងតែប្រាថ្នាជីវិតគូ និងបន់ស្រន់សុំឱ្យខ្លួនបានជួបគូស្រករឆាប់ ដើម្បីសាងជីវិតគ្រួសារនិងគេ ពីព្រោះនាងមិនចង់រស់នៅលីវតែម្នាក់ឯងទេ ជាក់ស្តែងជួបជាមួយនាងម្តងៗ នាងតែងតែនិយាយថា នាងចង់បានស្វាមីឆាប់ៗដូចមិត្តភក្តិដែរ តែរកដៃគូពិតប្រាកដមិនបាន ដូច្នេះមិនដឹងថាត្រូវរៀបការជាមួយបុរសណាម្នាក់ទេ ។ ថ្មីៗនេះផងដែរ មាន សូនីតា ក៏បានបង្ហាញពីការថែទាំរូបសម្រស់ និងរូបរាងរបស់ខ្លួនឱ្យកាន់តែស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ […]
វ័យ២១ឆ្នាំ អាង សុជាតា ត្រូវម្តាយហាមឃាត់ !
ចូលវ័យ២១ឆ្នាំតារាសម្តែង អាង សុជាតា ហៅ ឈូឈូ កាន់តែធំពេញវ័យកាន់តែស្រស់ស្អាត ម្តាយរបស់នាងក៏មិនបានបណ្តោយនាងទៅណាមកណា ឬធ្វើអ្វីមួយដោយម្នាក់ឯងដែរដូចមុនដែរ ប្រសិនបើនាងចង់ធ្វើអ្វីមួយត្រូវឆ្លងកាត់ម្តាយជាមុនសិន ។ អាង សុជាតា ជាតារាសម្តែងស្រីវ័យក្មេងដ៏មានទេពកោសល្យ កន្លងមកនាងធ្លាប់លេចមុខនៅក្នុងភាពយន្តភាគនិងរឿងដុំជាច្រើន ប៉ុន្តែមួយរយៈពេលចុងក្រោយនេះពុំឃើញវត្តមាននាងនៅក្នុងរឿងភាគឬរឿងដុំណាមួយឡើយ ភាគច្រើននាងថតតែផលិតផលនិងថតស្ពតប៉ុណ្ណោះ ។ ជួបជាមួយ អាង សុជាតា កាលពីពេលថ្មីៗនេះនាងបានទទួល ស្គាល់ផងដែរថា ការងារសិល្បៈមួយរយៈពេលនេះស្ងាត់បន្តិច នាងពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកទេ ។ ចូលវ័យ២១ឆ្នាំនេះ […]
សាន្ត កុសុមៈ ស្លុតចិត្តត្រូវចំណាយ២០ដុល្លាររាល់ថ្ងៃទៅបង្រៀនសិស្សនៅខេត្ត តាកែវ !
ចូលបង្រៀនសិស្សថ្នាក់ទី៥ទើបតែបានប៉ុន្មានថ្ងៃ កញ្ញា សាន្ត កុសុមៈ បានឱ្យដឹងថា ជីវិតជាគ្រូបង្រៀនពិតជាពិបាកណាស់ ប៉ុន្តែនាងពេញចិត្តនិងរីករាយជាមួយការងារក្នុងក្តីស្រមៃនេះ ។ ក្នុងមួយថ្ងៃ សាន្ត កុសុមៈ ត្រូវចំណាយលុយប្រហែល២០ដុល្លារក្នុងការធ្វើដំណើរទៅបង្រៀនសិស្សនៅខេត្ត តាកែវ ។ កញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រឡងជាប់គ្របខ័ណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹស្ថានបឋមសិក្សាសាធារណៈ ។ មកទល់ពេលនេះ សាន្ត កុសុមៈ បានចូលបង្រៀនសិស្សថ្នាក់ទី៥ នៅខេត្ត តាកែវ បានជិតមួយសប្តាហ៍ហើយ នាងពិតជារីករាយជាមួយជីវិតជាគ្រូបង្រៀននេះខ្លាំងណាស់ សូម្បីតែកូនសិស្សរបស់នាង ក៏បានសម្តែងនូវការស្រឡាញ់ និងការពេញចិត្តខ្លាំងចំពោះការបង្រៀនរបស់នាង […]
ទៅវិប្បសនា៣ថ្ងៃ នៅ សូនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត !
កាលពីប៉ុន្មានថ្ងៃមុនសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករសិល្បការិនីជាច្រើនទៅវិប្បសនា ក្នុងនោះតារាសម្តែង នៅ សូនិតា ក៏បានចូលរួមផងដែរ ។ បន្ទាប់ពីវិប្បសនាចប់រយៈពេល៣ថ្ងៃ នៅ សួនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត ។ នៅ សូនិតា បានរៀបរាប់បន្ទាប់ពីចេញពីវិប្បសនារយៈពេល៣ថ្មីថា « ចិត្តគឺធំជាងអ្វីទាំងអស់ បើចិត្តវង្វេងគឺយើងអាចនឹងខ្វះបញ្ញាក្នុងការដោះស្រាយ វិប្បសនាជាធម៌នៃការបដិបត្តិមួយដែលធ្វើឱ្យផ្លូវចិត្ត ចំរើនសតិ មើលឃើញគ្រប់យ៉ាងពោរពេញដោយភាពស្រស់បំព្រង ដោះស្រាយដោយភាពវិជ្ជមាន និងស្នាមញញឹម ជាពិសេសសូមជ្រើសរើសមនុស្សវិជ្ជមានក្បែរខ្លួនឱ្យបានច្រើន ពេលនោះនឹងជួបតែភាពវិជ្ជមាន » […]
