ប្រធានាធិបតី ត្រាំ ថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំ “ខ្លាំង” ដែលឱ្យតម្លៃលេីជីវិតមនុស្សជាតិ និងលេីកតម្កេីងសន្តិភាព

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយទំព័រមកថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលស្នើប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនលោក ព្រមទាំងបានជឿជាក់ថា សម្តេចធិបតីជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។ យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហារបស់ប្រធានាធិបតី ត្រាំ ដែលត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៧ ខែសីហា លោក ដូណាល់ ត្រាំ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្មួយស្រី “សុខ រក្សា”ក្នុងការព្យាបាលជំងឺដុំសរសៃឈាម នៅរដ្ឋធានីតៃវ៉ាន់

ប្អូនស្រី សុខ រក្សា ភេទស្រី អាយុ ៩ឆ្នាំ រស់នៅក្រុងរុនតាឯក ខេត្តសៀមរាប ក្មួយស្រីមានជំងឺប្រចាំកាយគឺ ជំងឺដុំសរសៃឈាម (Hemangioma) ។ ដោយបុណ្យវាសនាខ្ពស់ ជំងឺរបស់ក្មួយស្រីត្រូវបាន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ចាត់ឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ច​ប្រ​ជុំRBC រវាងយោ​ធភូមិភាគទី៥ និងបញ្ជា​ការដ្ឋានការពា​រព្រំដែនចាន់បុរី​-ត្រាត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈ​កម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ដែលប្រព្រឹត្តទៅថ្ងៃចន្ទ ទី២៥ សីហា ២០២៥។ គួររម្លឹកថា កិច្ចប្រជុំវិសាមញ្ញគណៈ​កម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ គឺ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងគណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែនៅជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ និងមិនទុកឱ្យប្រជាជនភៀសសឹកណាម្នាក់ឯកោ ឬអត់ស្បៀងអាហារនោះឡើយ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ រួមជាមួយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋភៀសសឹក បងប្អូនប្រជាពលករ និងក្រុមគ្រួសារយោធិននៅក្នុងស្រុកស្ទឹងត្រង់ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះ​លទ្ធផលវិជ្ជមាននៃកិច្ចប្រ​​ជុំRBC រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​បានប្រកាសស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងយោធភូមិភាគទី១ ថៃ ដែលបានធ្វើឡើង​នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នាថ្ងៃសុក្រទី ២២ សីហា ២០២៥នេះ។ គួររម្លឹកថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃនេះ គឺគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈ​ប្រតិភូចូលគាល់ព្រះមហាក្សត្រ ដើម្បី​ទូលថ្វាយ​ការអ​ភិវឌ្ឍន៍រីក​ចម្រើន​ក្នុងវិ​ស័យសំ​ខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ។ ការអញ្ជើញចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃនេះ ដើម្បីគោរពទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងអំពីវឌ្ឍន​ភាពនៃកិច្ច​ខិ​តខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់​ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។ គួរបញ្ជាក់ថា […]

ឯកឧត្តម  ប៉ែន បូណា៖ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន មិនមែនដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ

នៅក្នុងសន្នីសីទសារព័ត៌មាន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ  ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ។ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង​មនុស្ស ដែលបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។ ការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា នាពេលនេះគឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ប្រទេសថៃ ពាក់ព័ន្ធនឹងការ​រងរបួសរបស់យោធាថៃ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៨ចំនុច ដើម្បីជំរុញ​ការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច

ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជាអនុសាសន៍៨ចំនុច ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិច ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ អនុសាសន៍ទាំង៨ចំនុចនោះរួមមាន៖ ទី១- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ […]

សារព័ត៌មាន CNN៖ នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រលោកប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

សារព័ត៌មាន CNN បានចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាពដោយបានកោតសរសើរចំពោះ “ភាពជារដ្ឋវិសាមញ្ញ” របស់គាត់ក្នុងការបញ្ឈប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥  អមដោយលិខិតមួយច្បាប់ដែលសម្តេចបានសរសេរថា «ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ […]

មកដឹង១៣ចំនុច ដែលកម្ពុជានិងថៃ ឯកភាពគ្នាក្នុងកិច្ចប្រជុំGBC នៅម៉ាឡេស៊ី

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាប​នា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំប្រជុំរួមគ្នា ដោយឯកឧត្តម នាយឧត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ។ កិច្ចប្រជុំនេះក៏មានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ផងដែរ។ នៅក្នុងកិច្ចប្រជុំGBCនេះ កម្ពុជានិងថៃ […]