ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា នៅSEA Games លេីកទី៣៣ នៅប្រទេសថៃ ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ ពោលកម្ពុជា បាន ស្នើដកប្រភេទ កីឡាចំនួន៨ […]
Archives
ជិត ២០០ប្រទេស ជាសមាជិក OPCW ទទួលស្គាល់ថា ការប្រើប្រាស់អាវុធគីមីក្នុងកាលៈទេសៈណាក៏ដោយ គឺជាការរំលោភសន្ធិសញ្ញាអន្តរជាតិ ហើយត្រូវទទួលទណ្ឌកម្មអន្តរជាតិ
តំណាងកម្ពុជា ដែលមានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់អាជ្ញាធរជាតិនៃប្រទេសជាសមាជិកអង្គការ ហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានសមាសភាពចូលរួមមកពីបណ្តាប្រទេសជាសមាជិកទាំង ១៩៣ប្រទេស។ ក្រសួងការបទេសបានឱ្យដឹងថា កិច្ចប្រជុំបានបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម ដើមី្បប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទំរង់នៃអាវុធជីវសាស្ត្រ ឬអាវុធគីមី ដូចជាការផលិត ការដឹកជញ្ជូន ការស្តុកទុក ឬការចែកចាយ ខុសនិយាមអន្តរជាតិ ដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ […]
អ្នកកំពង់ស្អឺចាំទទួលផង! មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានទៅដល់ហើយ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT ប្រជុំដោយកំពូលតារាចម្រៀងល្បីៗបានត្រឡប់មកវិញហើយ ជាមួយនិងក្តីស្រឡាញ់ពីភេសជ្ជៈប៉ូវកម្លាំងខ្លាំង DAZZ អ្នកកំពង់ស្ពឺ ចាំទទួលផងណា។ នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស DAZZ TOUR CONCERT RIDE THE BEAT នឹងរៀបចំឡើងនៅលើទឹកដីខេត្តកំពង់ស្ពឺ នៅក្បែរផ្សារត្រពាំងក្រឡឹង ឃុំគរីវ័ន្ត […]
វិបត្តិទឹកជំនន់នៅថៃ មហាជន និងបក្សប្រឆាំងរិះគន់រដ្ឋាភិបាលមានភាពយឺតយ៉ាវជួយសង្រ្គោះ
វិបត្តិទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលតំបន់នេះជួបប្រទះ។ សាធារណៈជនបានរិះគន់រដ្ឋាភិបាលរបស់លោក អនុទីន ចាន់វីរៈគុល មានភាពយឺតយ៉ាវក្នុងការឆ្លើយតបជួយសង្រ្គោះ។ តំណាងមកពីគណបក្សភឿថៃ ដែលចុះទៅជួបជនភៀសខ្លួនមកទីទួលសុវត្ថិនៅសាលា Hatyairatprachasan បានសម្តែងការខកចិត្តចំពោះការឆ្លើយតបយឺត និងមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលលោក អនុទីន ចំពោះវិបត្តិទឹកជំនន់ ដោយបានលើកឡើងថា ប្រជាជនជាច្រើនត្រូវបានទុកចោល។ នេះបើតាមកាសែត Thai Enquirer ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា។ គ្រួសារមួយបានរៀបរាប់ថា បានយកទូកផ្ទាល់ខ្លួនពីរ៉ាណង ទៅជួយសង្គ្រោះសាច់ញាតិដែលជាប់នៅក្នុងផ្ទះ […]
កម្ពុជា ស្នើយូណេស្កូយកចិត្តទុកដាក់ជាបន្ទាន់ និងមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត
នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក […]
ទប់ទល់ការគំរាមពីចិន មេដឹកនាំតៃវ៉ាន់ស្នើបន្ថែមកញ្ចប់ថវិកា $៤០ពាន់លានដុល្លារពង្រឹងវិស័យយោធា
ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បាននិយាយកាលពីថ្ងៃពុធថា តៃវ៉ាន់នឹងស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន $៤០ ពាន់លានដុល្លារ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួននៅពេលប្រឈមមុខនឹងការគំរាមកំហែងកើនឡើងពីប្រទេសចិន។ កោះតៃវ៉ាន់បាន និងកំពុងបង្កើនការចំណាយលើវិស័យយោធា នៅចំពោះមុខការដាក់សម្ពាធយោធាកាន់តែខ្លាំងឡើងពីមហាអំណាចចិនដែលកាន់តែបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញដែនកោះតៃវ៉ាន់។ គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ បានស្នើថវិការួចហើយចំនួន $៣០ ពាន់លានដុល្លារ ឬស្មើនឹង ៣.៣២% នៃផលិតផលក្នុងស្រុកសរុប GDP សម្រាប់ការចំណាយក្នុងវិស័យយោធានៅឆ្នាំក្រោយ។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃអង្គារ […]
អ្នកជំនាញ៖ ថៃខាតលុយ ៤៦លានដុល្លារក្នុងមួយថ្ងៃដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូង
យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation វិបត្តិទឹកជំនន់នៅប្រទេសថៃបានជន់លិចនៅក្នុងខេត្តចំនួន១០ ដែលស្ថិតនៅភាគខាងត្បូង ដោយមានប្រជាជនចំនួន ១.៩លាននាក់រងផលប៉ះពាល់។ ចំណែកផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ក៏ត្រូវបានរាយការណ៍ថាមានទំហំខាតបង់ចន្លោះពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ។ ប្រធានមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Thanavath Phonvichai បាននិយាយថា ការខាតបង់នៅក្នុងខេត្តទាំង ១០នៅភាគខាងត្បូងប្រទេស ត្រូវបានប៉ាន់ប្រមាណថាមានទំហំរហូតដល់ពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ […]
បណ្ឌិត យង់ ពៅ៖ ប្រើពាក្យចំណេញឬខាតទឹកដី លើបញ្ហាព្រំដែនគឺជាការដុតរោលបញ្ហាបន្ថែមដែលនាំឱ្យវិបត្តិអូសបន្លាយ
បណ្ឌិត យង់ ពៅ អ្នកជំនាញនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង ប្រសិនបើគេនៅតែប្រើពាក្យ ចំណេញ-ខាតទឹកដី លើបញ្ហាព្រំដែន នោះគេមិនមានឆន្ទៈដោះស្រាយនោះទេ ពោលគឺដុតរោលបញ្ហាបន្ថែម ដែលនាំឱ្យវិបត្តិអូសបន្លាយ ហើយអាចនឹងបន្តបាត់បង់ ព្រោះតែភាពជ្រុលនិយមណាមួយ។ លោកបណ្ឌិត យង់ ពៅ បានពន្យល់ថា ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពបច្ចេកទេស និងទាំងទិដ្ឋភាពច្បាប់អន្តរជាតិ មិនអាចទទួលបានចំណេញ-ខាតទឹកដី អ្វីនោះទេ ពីព្រោះប្រសិនបើនិយាយឬអួតថាចំណេញ តើមានអ្នកណាព្រមខាត, បញ្ហាអធិបតេយ្យដែនដីគ្មានប្រទេសណាព្រមខាត […]
ជួបកំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT ក្នុងរដូវកាលថ្មីនៅលើទឹកដីខេត្ត កំពង់ឆ្នាំង !
ចុងសប្តាហ៍នេះកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT នៅក្នុងរដូវកាលថ្មីនេះនៅលើទឹកដីខេត្ត កំពង់ឆ្នាំង ។ សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក EXPREZ TOUR CONCERT នៅថ្ងៃទី ២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទឹកដីខេត្ត កំពង់ឆ្នាំងក្នុងភូមិចំការស្វាយ ឃុំ សេដ្ឋី ស្រុក សាមគ្គីមានជ័យ […]
សួនរុក្ខជាតិអង្គរ ជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ សម្រាប់សាធារណជនបានស្គាល់និងស្វែងយល់
បន្ទាប់ពីបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។ លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា […]

