តើពាក្យ « Don’t Thai to me » មានន័យបែបណាចំពោះប្រទេសថៃ?

លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារមួយលើបណ្ដាញសង្គមហ្វេសប៊ុក ឆ្លើយតបនឹងវិធានការរបស់ប្រទេសថៃ បន្ទាប់ពីធ្វើការបិទច្រកព្រំដែនជាឯកតោភាគី និងគំរាមកាត់អគ្គិសនី និងអ៊ីនធឺណិតចំពោះកម្ពុជា។ លោក បណ្ឌិត យង់ ពៅបានសរសេរថា៖ «ថៃ មិនមែនអាម៉េរិក មិនមែនរុស្ស៊ី មិនមែនចិន ក៏មិនមែនជាបងធំនៅអាស៊ានអីដែរ។ ថៃ គ្រាន់តែជាប្រទេសមួយចេញពីសៀម ដែលក្នុងប្រវត្តិសាស្ត្រ ប្រើកម្លាំងដណ្ដើម កាត់ទឹកដី […]

សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃនៅតែប្រមាថកម្ពុជា យើងនឺងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើទំនិញក្នុងស្រុក

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានមានប្រសាសន៍ថា «យើងចង់ទំនាក់ទំនងល្អ តែបើគេមិនចង់ធ្វើមិត្តជាមួយ យើងគឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋានៈជាជាតិសាសន៍មួយថ្លៃថ្នូរ, គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង»។ ប្រសាសន៍របស់សម្ដេចតេជោបែបនេះ ឆ្លើយតបនឹង Comment របស់លោក ឌួង ឆាយ ក្នុងសារផ្ដល់យោបល់ បិទការផ្សាយភាពយន្តថៃ នឹងឈានដល់ការបញ្ឈប់ការនាំចូលទំនិញថៃមកកាន់កម្ពុជា។ សារឆ្លើយតបរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់លោក ឌួង ឆាយ មានខ្លឹមសារដូចតទៅ៖ លោក […]

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ ៦ចំណុចទៀត បើថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី 

ក្នុងនាម​ប្រធានបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន ណែនាំ​បន្ថែម៦ចំណុចទៅកាន់រដ្ឋាភិបាល លើករណីថៃមិនព្រម​បើកព្រំដែន​ដែលខ្លួនបិទជាឯកតោភាគី សូមអានសំណេរដើមទាំងស្រុងរបស់សម្តេច ហ៊ុន សែន៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក […]

ចៅសង្កាត់ចាក់អង្រែលើ ត្រូវបានឃាត់ខ្លួនពីបទពាក់ព័ន្ធសែកស្អុយជាង៣០ម៉ឺនដុល្លារ

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញឃាត់ខ្លួន នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ តាមរយ:ដីកាបង្គាប់ឱ្យចូលខ្លួន របស់ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ដែលមានទំហំទឹកប្រាក់ជាង ៣០ម៉ឺន ដុល្លារ ។ លោកចៅសង្កាត់ចាក់អង្រែលើ ពាក់ព័ន្ធ ករណីចេញសែកស្អុយជាង […]

សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

គួរឱ្យសរសើរ ! តារាចម្រៀង អេដា ក្លាយជាអ្នកម្តាយគំរូបំបៅកូនដោយទឹកដោះរហូតដល់អាយុ២ឆ្នាំ៥ខែ ! 

ទីបំផុតតារាចម្រៀង អេដា សម្រេចបំណងខ្លួនដោយបានជ្រើសរើសវិធីបំបៅកូដោយទឹកដោះរហូតដល់ទៅ២ឆ្នាំ ៥ខែ តាមក្តីប្រាថ្នា ។ តារាចម្រៀង អេដា ត្រូវបានចាត់ទុកជាអ្នកម្តាយគំរូសម័យថ្មី ដែលបានជ្រើសរើសវិធីបំបៅកូនដោយទឹកដោះដែលមានរយៈពេលយូរជាងគេបំផុត ។  តារាចម្រៀងរ៉េប អេដា បានរៀបរាប់ថា « Mommy ផ្តាច់ដោះអូនបានសម្រេចហើយ ។ ទីបំផុតខ្ញុំអាចធ្វើបានលើស Target គឺបំបៅដោះសុទ្ធដល់អូន Atlas បានរហូតដល់ទៅ២ឆ្នាំ ៥ខែ ។ តាំងពីទម្ងន់រហូតដល់កើតជាង៣ឆ្នាំមកនេះ Mommy លះបង់អស់ហើយកូន កាហ្វេ តែ អាកុល ការគេង…» ។  […]

ទៅដល់ទីកន្លែងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែស្រវាស្រទេញបង្កើនទំនាក់ទំនងការទូតក៏ដូចជាពាណិជ្ជកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមសន្និសីទរបស់ អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់ តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែមិថុនា […]

សប្ដាហ៍ក្រោយ! ប្រគុំតន្រ្តីខ្នាតធំ អបអរសាទរព្រឹត្តិការណ៍បើកជាផ្លូវការផ្លូវថ្មើរជើងនៅភ្នំពេញ

ក្នុងឱកាសបើកសម្ពោធផ្លូវថ្មើរជើងចតុមុខជាផ្លូវការ នាថ្ងៃទី២១ មិថុនា ២០២៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុន GALAXY និងមានការសម្តែងសិល្បៈប្រពៃណី របាំចម្រុះ និងបើកស្តង់ម្ហូបអាហារ២ទីតាំងមកពីស្ថានទូតឥណ្ឌា និងម៉ាឡេស៊ីផងដែរ។ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្ននាប៉ុន្មានខែនេះ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ ដោយឡែក […]

ឯកឧត្តម ស ថាវី ត្រូវតុលាការបង្កាប់ចូលខ្លួនពីបទឆបោកទិញដីជាង១០ហិកតានៅព្រែកព្នៅ!

ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនតាមការកំណត់របស់តុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពីបទឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ឯកឧត្តម ស ថាវី បានទទួលប្រាក់ចំនួន ២០ម៉ឺនដុល្លារ អំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ តាមរយ:អំពើឆបោកដោយការទិញលក់ដីជាង១០ហិកតា ស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង […]

ឯកឧត្ដម កែវ រតនៈ ៖ បច្ចុប្បន្ន! កម្ពុជាមានអគ្គិសនីគ្រប់គ្រាន់ ពុំយកភ្លើងពីថៃចូលមកក្នុងបណ្តាញជាតិនោះទេ

បច្ចុប្បន្ននេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ នេះជាការលើកឡើងរបស់ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា។ ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់បែបនេះ បន្ទាប់ពី ក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។ ឯកឧត្ដម កែវ រតនៈ អះអាងថា «ម៉ោងនេះ ថ្មើនេះ […]