ស្នាមញញឹមព្រំដែន! ឯកឧត្ដម ស សុខា ចុះជួបសំណេះសំណាល និងប្រគល់អំណោយផ្ទាល់ដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែនកម្ពុជា-ថៃ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា បានចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ ។ អំណោយដែលប្រគល់ជូន រួមមានថវិកា ស្បៀងអាហារផ្សេងៗ ដើម្បីគាំទ្រកងកម្លាំងនគរបាលជាតិដែលកំពុងបំពេញភារកិច្ច។ នាឱកាសនោះ កងកម្លាំងដែលទទួលបានរួមមាន៖ -គណៈបញ្ជាការ និងកងកម្លាំងជាច្រើនផ្នែក ទទួលបានថវិកាចាប់ពី […]

កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីដំឡើងកម្រិតទំនាក់ទំនងជា “ដៃគូយុទ្ធសាស្ត្រ”

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា […]

ក្រសួងអប់រំ ត្រៀមអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ!

ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី «ការត្រៀមអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងនាយកដ្ឋានពាក់ព័ន្ធ នៅទីស្ដីការក្រសួងកាលពីព្រឹកថ្ងៃទី១០ មិថុនា។ គន្លងអប់រំថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្នាក់ទី៧ ដល់ទី៩ សម្រាប់កម្មវិធីអប់រំតម្រង់ទិសការសិក្សា និងអនុវត្តគន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។ ក្រសួងអប់រំបានឱ្យដឹងថា ការរៀបចំគន្លងអប់រំនេះ មានគោលបំណងឆ្លើយតបនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយអត្រាសិស្សបោះបង់នៅមធ្យមសិក្សា ជំរុញការចូលរៀននៅឧត្តមសិក្សា ជាពិសេសលើជំនាញស្ទែម […]

កម្ពុជា​ចងចាំជានិច្ច!  ខេត្តត្បូងឃ្មុំ នឹងប្រារព្ធ​ខួប ៤៨ ឆ្នាំនៃការផ្តួលរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ

រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំប្រារព្ធពិធីរំលឹកខួប លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា១៩៧៧ – ២០ មិថុនា ២០២៥) នៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃសុក្រ ទី២០ ខែមិថុនា ខាងមុខនេះ។ ក្នុងពិធីរំលឹកខួប លើកទី៤៨ […]

កម្ពុជា-កូតឌីវ័រ ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានរំឭកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ […]

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹក ថ្ងៃទី១០ ខែមិថុនា […]

ឯកឧត្តម ខៀវ កាញារីទ្ធ ទម្លាយឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ទៅជួបឧត្តមសេនីយ៍ Suchinda ជាសម្ងាត់ដើម្បីឱ្យជួយទប់ទាហានថៃឈប់ជួយខ្មែរក្រហម

អតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ Suchinda Krapayoon ដែលជាមេធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ ឆាទិឆៃ ឈុនហាវ៉ាន់ នៅឆ្នាំ ១៩៩១ នោះ បានទទួលមរណភាពដោយជរាភាពនៅក្នុងទីក្រុងបាងកក ក្នុងជន្មាយុ ៩១ ឆ្នាំ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ នេះ។ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានឱ្យដឹងថា […]

ក្រសួងមហាផ្ទៃ៖ កាន់តែស្មុគស្មាញ! កម្ពុជា–ថៃ អាចប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ!

ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថាសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ កំពុងវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ បើមិនមានការគ្រប់គ្រងទាន់ពេលវេលា។ នាពេលថ្មីៗនេះ ភាគីថៃបានបិទ ឬផ្លាស់ប្តូរពេល វេលាចេញចូលឆ្លងកាត់ព្រំដែននៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជាឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា ដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីការឆ្លងកាត់ព្រំដែនដែលបានចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។  ស្ថានការណ៍នេះ អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងខេត្ត និងខេត្តជាប់ព្រំដែនទៀតផង។ ក្រសួងមហាផ្ទៃស្នើឱ្យ […]

ប្រឹងធ្វើការត្រឹមតែមួយឆ្នាំជីវិត រី ស្រីនេត លែងកំសត់ និង លំបាកដូចមុនហើយ ! 

កញ្ញា រី ស្រីនេត ដែលជានារីដែលធ្លាប់តែជិះម៉ូតូឌុបកាត់ថ្ងៃកាត់ខ្យល់កាត់ភ្លៀងកាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះលែងលំបាកទៀតហើយ ដោយនាងបានចំណាយពេលវេលាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ នាងបានកែប្រែវាសនារបស់ខ្លួនឱ្យល្អប្រសើរឡើង ។  បន្ទាប់ពីជាប់លំដាប់រងទី១ក្នុងការប្រកួតសម្រស់មួយកាលពីឆ្នាំមុន បានធ្វើឱ្យជីវិត កញ្ញាសប្បុរស្រអែម រី ស្រីនេត ផ្លាស់ប្តូរស្ទើរតែមួយរយដឺក្រេ ទាំងកេរ្តិ៍ឈ្មោះ រូបរាង និង​ ជីវភាព ។ ដើមឡើងគេបានដាក់រហ័សនាមដល់ រី ស្រីនេត ថាជានារីកំសត់ សូម្បីតែរូបនាងក៏ទទួលស្គាល់ថា នាងជាសិល្បការិនីកំសត់ជាងគេដែរ តស៊ូក្នុងសិល្បៈតាំងពីគ្មានអ្នកស្គាល់ […]

លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនកម្លាំងប្រដាប់អាវុធឈរជើងជួរមុខ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី បណ្តាញសហគ្រិនស្រ្តីកម្ពុជា សមាគមន៍សហគ្រិនស្រ្តីកម្ពុជា ព្រមទាំងវិស័យឯកជន អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធជួរមុខ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ដែលស្ថិតក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ […]