នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ ព្រមទាំងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា «ប្រធានយុវជនបូជាការពារយុត្តិធម៌» បានអញ្ជើញសួរសុខទុក្ខ រៀបចំអាហារ ថ្ងៃត្រង់សម្លរតុងយ៉ាំបង្កង ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រមាណ ៣០០នាក់ […]
Archives
ឯកឧត្តម គួច វែងស្រ៊ុន៖ បុគ្គលអែម ពិសិដ្ឋ ប្រព្រឹត្តិទង្វេីថោកទាប ក្បត់ជាតិ មិនអាចលេីកលែងបាន!
ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ចេញមតិជុំវិញ ទង្វើបំពុលសង្គមរបស់បុគ្គលអែម ពិសិដ្ឋ ដែលទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរថា ជាទង្វេីថោកទាប ក្បត់ជាតិដែលមិនអាចលេីកលែងបាន។ សារជាតិរបស់ជនម្នាក់នេះ និងអ្នកចែករំលែកក្នុងចេតនាបំភ្លៃការពិត គឺបម្រេីផលប្រយោជន៍ដ៏ខ្មៅកខ្វក់របស់ក្រុមខ្លួន តែយកប្រទេសខ្លួនឯងជាសត្រូវដ៏ធំមហិមា ហេីយមិនអាចអត់ឱនឱ្យបាន។ ឯកឧត្តម គួច វែងស្រ៊ុន លើកឡើងពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់យ៉ាងដាច់ខាត លេីបុគ្គលនេះ និងក្រុម ព្រោះពួកគេគ្មានចេតនាល្អសម្រាប់ជាតិ ក្រៅពីក្បត់ជាតិដោយគ្រប់មធ្យោបាយ។ ឯកឧត្តម […]
ការពិត ! ឆន សុវណ្ណារាជ គឺជាមេអណ្តើកចាប់គូឱ្យ ទេព បូព្រឹក្ស និង ជី ដេវីត ស្រឡាញ់គ្នាសោះកាលពី៨ឆ្នាំមុន !
លោក ជី ដេវីត និង ទេព បូព្រឹក្ស បានទម្លាយនូវការពិតដែលលាក់ជាយូរមកហើយថា ការពិតលោក ឆន សុវណ្ណារាជ មេអណ្តើកចាប់គូឱ្យ ទេព បូព្រឹក្ស និង ជី ដេវីត ស្រឡាញ់គ្នាកាលពី៨ឆ្នាំមុន ។ ថ្វីដ្បិតតែច្រៀងនៅទ្រនំថ្មីរៀងៗខ្លូន តែទំនាក់ទំនងមិត្តភក្តិរវាងតារាចម្រៀង ឆន សុវណ្ណារាជ និង ទេព បូព្រឹក្ស និងលោក […]
ព្រះពុទ្ធបដិមាទម្ងន់៩តោន នឹងលេចរូបរាងបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងបរិវេណអាកាសយានដ្ឋានអន្ដរជាតិតេជោនាពេលខាងមុខ
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រារព្ធពិធី «សិតព្រះពុទ្ធបដិមា» សម្រាប់តម្កល់ទុក ក្នុងទីបរិវេណអាកាសយានដ្ឋាន ដែលជាកេតនភណ្ឌដ៏ពិសិដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ព្រះពុទ្ធបដិមានេះ មានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអាកាសយានដ្ឋានអន្ដរជាតិតេជោគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ […]
សមត្ថកិច្ចកំពុងស្រាវជ្រាវ ! ជនបំពុលសង្គម អែម ពិសិដ្ឋ បង្កើតព័ត៌មានមិនពិត ញុះញង់ប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាល!
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបំភ្លឺព័ត៌មានជូនសាធារណជនឱ្យបានជ្រាបថា ថ្មីៗនេះ មានគណនី TikTok មួយឈ្មោះ «Amy Richard310» និងគណនី Facebook ឈ្មោះ «Piseth PG EM» បានផលិត និងបង្ហោះវីដេអូដែលមានខ្លឹមសារញុះញង់រើសអើង បង្កើតព័ត៌មានមិនពិត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ហើយបំបាក់ទឹកចិត្តកងទ័ព ដោយគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស […]
បណ្ឌិត យង់ ពៅ៖ ថៃបិទច្រកព្រំដែនជាឯកតោភាគី គឺជានយោបាយកំរោល និងពង្រីកអរិភាពជាមួយប្រទេសជិតខាង
ខុសប្លែកពីមេដឹកនាំកម្ពុជា ដែលប្រកាន់យកឥរិយាបថនយោបាយគ្រប់គ្រងសភាពការណ៍ក្នុងតំបន់ ដោយបង្រួមបញ្ហានៅតំបន់តានតឹង និងកាត់បន្ថយកការប្រឈមឱ្យមានកម្រិតទាប ក្រុមយោធាថៃ ដែលទទួលបានសិទ្ធិនៅក្នុងការសម្រេចចិត្តគ្រប់គ្រងច្រកព្រំដែនពីរដ្ឋាភិបាលថៃ បានអនុវត្តនូវនយោបាយកំរោល ចាស់គំរឹល និងការពង្រីកអរិភាពជាមួយប្រទេសជិតខាង តាមរយៈការប្រកាសបិទច្រកតំបន់និងច្រករបៀង រួមនឹងប្តូរម៉ោងពេលបិទបើកច្រកអន្តរជាតិជាមួយនឹងប្រទេសកម្ពុជា។ ចំណុចនេះបានឆ្លុះបញ្ចាំងពីចេតនាបង្កភាពតានតឹងជាមួយប្រទេសជិតខាងផង និងកង្វះយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងផងដែរ ព្រោះការបិទច្រកតំបន់និងច្រករបៀងទាំងនេះ ក៏បានបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជនថៃផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបានបន្ថែមទៀតថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែព្យាយាមបង្រួមបញ្ហានៅក្នុងតំបន់ ដើម្បីបញ្ចៀសការរីករាលដាលជម្លោះទៅកាន់តំបន់ផ្សេងៗ ក៏ដូចជាទៅលើវិស័យនានាផងដែរ ខណៈដែលថៃតែងតែប្រើប្រាស់ឥរិយាបថដៃភ្លើងជើងមាន់។ បើតាមលោកបណ្ឌិត […]
កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ
តាមរយៈសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទ UN ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ។ […]
អូទ្រីស នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនជាមួយកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធសម្រាប់អឺរ៉ុប និងកិច្ចការអន្តរជាតិ នៃប្រទេសអូទ្រីស ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី ៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង នារសៀល ថ្ងៃទី៩ ខែមិថុនា […]
មេបញ្ជាការ នៃ និយម ប្រាប់នាយទាហានឱ្យជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ សភាពការថ្មីៗ និងអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង និងពេលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល។ ឯកឧត្តម មេបញ្ជាការបានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបានបង្ហាញភាពប៉ិនប្រសព ទៅលើកិច្ចការងារជាតិ ជាមួយនិងបទពិសោធន៍ នៃការងារដឹកនាំប្រទេសរបស់សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី និងថ្នាក់ដឹកនាំជាឥស្សរជនឆ្នើមជាតិ ដែលបានឆ្លងកាត់សម័យសង្រ្គាម […]
មិនគួរឱ្យជឿ ទេព បូព្រឹក្ស និង ជី ដេវីត ចង់បានកូន៥ទៅ៧នាក់បង្កើតគ្រួសារធំ !
បន្ទាប់ពីរៀបការធំតាមបំណងប្រាថ្នារួច តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត មានបំណងចង់បង្កើតគ្រួសារធំមួយដោយយកកូនចំនួន ៥ទៅ៧នាក់បើអាចទៅរួច ។ តារាចម្រៀង ទេព បូព្រឹក្ស ញញឹមបិទមាត់មិនជិតឡើយនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន ពីព្រោះជាក្តីស្រមៃដែលនាងប៉ងជាយូរមកហើយ តាំងពីចាប់ផ្តើមស្រឡាញ់គ្នាជាមួយលោក ជី ដេវីត ។ ក្រោយពីបំពេញបំណងខ្លួននិងក្រុមគ្រួសាររួច ទេព បូព្រឹក្ស និងលោក ជី ដេវីត […]