ពង្រឹងសមត្ថភាពយូរហើយកញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា ជិតដល់ថ្ងៃហោះទៅដណ្តើមមកុដ Miss World លើកទី៧២នៅ ឥណ្ឌា !

បើតាមគម្រោងកញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា នឹងហោះទៅប្រទេស ឥណ្ឌា នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០២៥ នេះ ដើម្បីចូលរួមប្រកួត Miss World លើកទី ៧២ ដែលមានបេក្ខភាពមកពីជុំវិញពិភពលោកចូលរួមប្រកួតប្រជែង ។  កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីទៅចូលរួមប្រកួតដណ្តើមមកុដនៅប្រទេស ឥណ្ឌា ក្នុងកម្មវិធី Miss World ២០២៥ ។ មុននឹងចេញទៅប្រកួតកញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា ហ្វឹតហាត់គ្រប់បែបយ៉ាង ទាំងការដើរម៉ូដ ការឆ្លើយសំណួរ និងការរៀបចំខ្លួន […]

អស់លទ្ធភាពរកប្រាក់ចំណូលពីសិល្បៈ ឌុច លីដា បោះទុនបើកហាងកាហ្វេប្រ៊េនរបស់ PeyPey Dy !

តារាសម្តែងសិចស៊ី ឌុច លីដា អស់លទ្ធភាពក្នុងការរកប្រាក់ចំណូលពីអាជីពសិល្បៈ នាងបានសម្រេចចិត្តទិញសិទ្ធហាងកាហ្វេរបស់តារាកំប្លែង PeyPey Dy ធ្វើជាថៅកែផ្ទាល់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។  ឌុច លីដា ធ្លាប់ជាតារាសម្តែងសិចស៊ីល្បីឈ្មោះ និងមានទស្សនិកជនជាច្រើនស្រឡាញ់ចូលចិត្ត តែចាប់តាំងពីនាងសម្រេចចិត្តបង្កើតគ្រួសារ មានស្វាមីនិងមានកូនមក ធ្វើឱ្យនាងបោះបង់ការងារសម្តែងចោលទាំងស្រុង ដើម្បីទុកពេលវេលាមើលថែគ្រួសារ ។ ម្យ៉ាងវិញទៀតស្វាមីនាងជាមនុស្សដែលប្រចណ្ឌខ្លាំង និងមិនចង់ឱ្យនាងថតឬសម្តែងឈុតស្នេហា ឬសិចស៊ីដូចកាលពីនាងនៅលីវឡើយ ។  ច្រើនឆ្នាំមកនេះ ឌុច លីដា បាត់មុខឈឹងពីសិល្បៈ បើទោះបីជានាងនៅតែស្រឡាញ់នៅក្នុងវិស័យនេះនិងមានបំណងចង់កសាងកេរ្តិ៍ឈ្មោះឡើងវិញក្តី តែមកទល់ពេលនេះនៅពុំទាន់មានស្នាដៃថ្មីណាមួយបង្ហាញមហាជនឡើយ […]

មានរឿងអ្វី ស៊ីន យូប៊ីន ប្រកាសផ្អាកថតភាពយន្តក្នុងឆ្នាំ២០២៥ ? 

តើមានរឿងអ្វីកើតឡើងចំពោះតារាសម្តែង ស៊ីន យូប៊ីន បានជាថ្មីៗនេះនាងប្រកាសផ្អាកថតភាពយន្តទៅវិញ ?  ជារៀងរាល់ឆ្នាំតារាសម្តែង ស៊ីន យូប៊ីន តែងតែមានស្នាដៃថ្មីៗជាច្រើនបង្ហាញទស្សនិកជន ដោយឡែកពាក់កណ្តាលឆ្នាំ២០២៥ហើយតារាសម្តែងរូបនេះនៅពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកជនទៀត មិនថារឿងដុំ ឬ រឿងភាគ រហូតធ្វើឱ្យទស្សនិកជនមានការងឿឆ្ងល់ជាខ្លាំង ។ ថ្វីដ្បិតតែមិនមានស្នាដៃថ្មីបង្ហាញមហាជន តែ ស៊ីន យូប៊ីន បែរជាលេចមុខខ្លាំងនៅក្នុងការថតស្ពតផ្សាយផលិតផលធំៗទៅវិញ ។ ចំពោះរឿងនេះកញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំ២០២៥នេះនាងពិតជាផ្អាក មិនទទួលភាពយន្តមែន ដោយសារនាងចង់ទុកពេលវេលាដើម្បីធ្វើការងារផ្សេងៗវិញ ជាពិសេសនាងរវល់មើលការងារខុសត្រូវមុខរបររកស៊ីមួយចំនួន ។  […]

តារាសិចស៊ី ហ្វាហ្វា គូស្នេហ៍បើកដៃពេញទំហឹង ! 

តារាសិចស៊ី​ ហ្វាហ្វា កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសមួយរយៈពេលចុងក្រោយនេះនាងទទួលថតផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗជាច្រើនជាមួយតម្លៃខ្លួនខ្ពស់ មិនថាគេតម្រូវឱ្យនាងថតបែបណាទេ នាងទទួលថតទាំងអស់ បន្ទាប់ពីទទួលបានការបើកភ្លើងខៀវពីគូស្នេហ៍របស់ខ្លួន ។  នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា កញ្ញា ហ្វាហ្វា មានគូស្នេហ៍ភេទដូចគ្នា ហើយគេជាមនុស្សដែលប្រចណ្ឌច្រើន មិនសូវចង់ឱ្យនាងថតសិចស៊ី ឬ លេងខ្លួនហួសហេតុនោះទេ តែដោយមិនអាចឃាត់ស្រីស្អាតរូបនេះបានមានតែបើកភ្លើងខៀវសម្រាប់នាងតែប៉ុណ្ណោះ ។  កញ្ញា ហ្វាហ្វា បានប្រាប់ថា នាងជាមនុស្សដែលចូលចិត្តបង្ហាញភាពសិចស៊ីតាមរយៈការថតផ្សាយផលិតផលនានា តែនាងក៏មិនបានធ្វើអ្វីដែលហួសហេតុពេកដែរ ជាក់ស្តែងត្រឹមតែការថតរូបបែបសិល្បៈ ជាមួយឈុតហែលទឹក […]

សូមរីករាយសណ្ដាប់ និងទស្សនាចម្រៀងបទ «អង្គការបញ្ជូនអូនលត់ដំនៅភូមិខ្នា» ដកស្រង់ចេញពីរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

កម្រងអាល់ប៊ុមចម្រៀងដកស្រង់ ចេញពីខ្សែជីវិតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន […]

កញ្ញា ម៉ាច ដាវី បោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកជំនួញថ្មី សុខចិត្តដកឃ្លាពីការប្រកួតសម្រស់ !

ថ្មីៗនេះតារាសម្តែង និងបង្ហាញម៉ូដ ម៉ាច ដាវី បានបោះប្រាក់ផ្ទាល់ខ្លួនខ្ទង់ម៉ឺនដុល្លារដើម្បីបើកអាជីវកម្មខាងផ្នែកសម្រស់ ដោយសុខចិត្តដកខ្លួន២ឆ្នាំពីការប្រកួតសម្រស់ ។  កាលពីឆ្នាំ២០២៤ កញ្ញា ម៉ាច ដាវី ធ្លាប់បានចូលរួមនៅក្នុងការប្រកួតសម្រស់ដ៏ធំមួយ ថ្វីដ្បិតតែមិនជាប់ជាម្ចាស់ជ័យលោភី ប៉ុន្តែនាងក៏បានឈានដល់ Top សំខាន់ផងដែរ ។ កញ្ញា ម៉ាច ដាវី នៅតែមានបំណងនិងត្រឡប់មកចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ជាថ្មីម្តងទៀត ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ប៉ុន្តែសម្រាប់ពេលវេលាច្បាស់លាស់ក្នុងការវិលត្រឡប់នោះ នាងបាននិយាយថា នាងសុំពេកប្រមាណ២ ឆ្នាំ ដើម្បីធ្វើការងាររកស៊ីឱ្យជោគជ័យសិន មុននឹងនាងត្រឡប់មកដណ្តើមមកុដជាថ្មី ។ […]

រៀបការគូស្នេហ៍ភេទដូចគ្នាបានប៉ុន្មានថ្ងៃ តារាកំប្លែង ឆើតឆាយ ក្តៅចិត្តរឿងថាខ្វះប្រុសការមែនទើបយកស្រីដូចគ្នា !

តារាកំប្លែងនាង ឆើតឆាយ ទើបតែរៀបការបានប៉ុន្មានថ្ងៃប៉ុណ្ណោះជាមួយគូស្នេហ៍ភេទដូចគ្នា តែអ្វីដែលធ្វើឱ្យនាងក្តៅចិត្តនោះគឺមានមតិរិះគន់ជាច្រើនថា នាងខ្វះប្រុសរៀបការមែនទើបយកស្រីដូចគ្នា ?  តារាកំប្លែង ឆើតឆាយ បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ កាលពីថ្ងៃទី២៦ ខែ មេសា​ឆ្នាំ២០២៥កន្លងមកនេះ ។ ឆើតឆាយ ពិតជារីករាយខ្លាំងណាស់នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ។ បន្ទាប់ពីរៀបការបានប៉ុន្មានថ្ងៃ ស្រាប់តែមានមតិរិះគន់មួយចំនួនថា តារាកំប្លែង ឆើតឆាយ ខ្វះប្រុសរៀបការមែនទើបយកស្រីដូចគ្នាបែបនេះ ? គ្រាន់តែឃើញពាក្យសម្តីនេះបានធ្វើឱ្យ ឆើតឆាយ ក្តៅស្លឹកត្រចៀកមិនស្ទើរទេ […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានមោទនភាពខ្លាំងចំពោះកូនប្រុស « មន្តស្នេហ៍ » ក្រោយដណ្តើមបានមេដាយមាសនិងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស !  

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែជាតារាចម្រៀងដែលជោគជ័យក្នុងវិថីសិល្បៈ និង មុខជំនួញប៉ុណ្ណោះទេ សូម្បីតែរឿងគ្រួសារ លោកត្រូវបានចាត់ទុកថាជាគ្រួសារគំរូផងដែរ ដែលមានភរិយាល្អ និងកូនៗល្អ ជាក់ស្តែងសម្រាប់កូនប្រុស « មន្តស្នេហ៍ » កាន់តែធ្វើឱ្យលោកមានមោទនភាពខ្លាំងក្រោយពីកូនប្រុសបានដណ្តើមបានមេដាយមាសជាលើកទី៣ លើវេទិកាអន្តរជាតិ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស ។  កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេររៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនអមដោយវិដេអូថា « លោកប់ាមានមោទនភាពចំពោះកូនប្រុស […]

តួក្លុក រិទ្ធ ដារ៉ូ និង មុំ វណ្ណដាវីន ត្រៀមបង្ហាញស្នាដៃថ្មីទាញប្រជាប្រិយភាពពីមហាជន ! 

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចប់សព្វគ្រប់ តួក្លុក រិទ្ធ ដារ៉ូ និងតួទេវតា មុំ វណ្ណដាវីន ត្រៀមដឹកដៃគ្នាផលិតវិដេអូថ្មីៗជាច្រើនទៀតដើម្បីទាញប្រជាប្រិយភាពពីមហាជនឱ្យកាន់តែចាប់អារម្មណ៍ ខ្លាំងទៅលើស្នាដៃរបស់ពួកគេ ។  ជូបជាមួយតួក្លុក រិទ្ធ ដារ៉ូ និង មុំ វណ្ណដាវីន នៅក្នុងព្រឹត្តិការណ៍ភាពយន្តហុងកុងកាលពីពេលថ្មីៗនេះ យើងចាប់អារម្មណ៍ឃើញថា តួក្លុកទាំងពីរនៅតែមានការទាក់ទាញពីមហាជន និងមានអ្នកអញ្ជើញ ចូលរួមសម្តែងនៅក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ ។  លោក រិទ្ធ ដារ៉ូ និង ហៅព្រះនាងតូច […]

កម្រងចម្រៀង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចេញដល់ Vol ទី៤ សរុប៤០បទសុទ្ធសឹងតែជាបទចម្រៀងប្រកបដោយអត្ថន័យចាក់ដោត ! 

មកទល់ពេលនេះ ផលិតកម្មចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលទទួលបានសិទ្ធពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀង« កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » បានចេញជាផ្លូវការដល់ Vol ទី ៤ សរុបប្រមាណ ៤០ បទហើយ ដែលសុទ្ធសឹងតែជាបទចម្រៀងដែលប្រកបដោយអត្ថន័យចាក់ដោត ពេលបានស្តាប់និងទស្សនាហើយធ្វើឱ្យគ្រប់គ្នាស្ទើរតែទប់ទឹកភ្នែកពុំបាន ជាមួយនិងអត្ថន័យព្រមទាំងទឹកដមសំនៀមរបស់តារាចម្រៀង និង អ្នកនិពន្ធដែលផលិតឡើងស៊ីសង្វាក់ទៅតាមវិដេអូ ។  បើតាមគម្រោងផលិតកម្មចម្រៀង ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានប្រកាសផុសកម្រង ចម្រៀង« កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ជារៀងរាល់ថ្ងៃរហូតដល់ទៅ ១០០ថ្ងៃពេញ ពីចន្លោះ ៨វ៉ុល ទៅ១០ វ៉ុល ដែលក្នុងមួយវ៉ុលៗមានបទចម្រៀងចំនួន […]