បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅសប្ដាហ៍ក្រោយ មុននឹងឱសានវាទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផុតកំណត់ និងចំពោះមុខការកើនឡើងភាពតានតឹងជាមួយរុស្ស៉ី។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា បានឱ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ២គ្រឿងដែលលោកបានចេញបញ្ជាឱ្យចល័ត បន្ទាប់ពីផ្ទុះសង្រ្គាមពាក្យសម្ដីជាមួយ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev កំពុងស្ថិតនៅក្នុងតំបន់ហើយ។ តែលោកមិនបានបញ្ជាក់ថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ […]
Category: អន្តរជាតិ
ក្រុមហាម៉ាស់ យល់ព្រមឲ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ផ្តល់អាហារដល់ឈ្លើយសឹកជនជាតិអ៊ីស្រាអែល នៅហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានស្នើសុំឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ធ្វើអន្តរាគមន៍ដើម្បីជួយអ្នកជាប់ឃុំ ខណៈរថយន្តជំនួយចំនួន ៣៦ គ្រឿងបានចូលដល់តំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។ នេះបើតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃចន្ទ។ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនយល់ព្រមបើកចំហចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក្នុងការផ្តល់ជំនួយដល់ជនជាប់ឃុំរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា លោកបានស្នើសុំឱ្យអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវចូលផ្តល់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ក្រុឦ Hamas និងលោក Netanyahu បានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនកាលពីសប្តាហ៍មុនបានចេញផ្សាយវីដេអូដែលបង្ហាញពីឈ្លើយសឹកជនជាតិអ៊ីស្រាអែលដែលមានសភាពស្លេកស្លាំងពីរនាក់ត្រូវបានឃុំខ្លួននៅហ្គាហ្សាដែលជាកន្លែងប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់កំពុងតស៊ូដើម្បីរស់រានមានជីវិតពីវិបត្តិអត់ឃ្លានដែលបង្កឡើងដោយអ៊ីស្រាអែល។ […]
ព្យុះភ្លៀងដ៏ខ្លាំងនៅចិន ស្លាប់ ៤៤នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន
នៅថ្ងៃទី០១ខែសីហាននេះ ព្យុះភ្លៀងដ៏ខ្លាំងបង្កជាទឹកជំនន់នៅទីក្រុងប៉េកាំងបានបណ្តាលឱ្យមនុស្សស្លាប់ ៤៤នាក់ និងមនុស្ស ៩ នាក់បាត់ខ្លួន ខណៈអ្នកស្រុកជាង ៣០០,០០០ នាក់បានរងផលប៉ះពាល់ និងផ្ទះចំនួន ២៤,០០០ ខ្នងរងការខូចខាត។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ NDTV ។ ទូរទស្សន៍ NDTV ផ្សាយថា ក្នុងចំណោមអ្នកស្លាប់មានមនុស្សចាស់៣១នាក់នៅមណ្ឌលថែទាំមួយក្នុងសង្គាត់ Miyun រីឯអ្នកបាត់ខ្លួនរួមមានមន្ត្រីក្នុងតំបន់ ៤នាក់ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ អាជ្ញាធរចិនបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងចាប់ផ្ដើមតាំងពីថ្ងៃទី២៣ដល់ ២៩ […]
រដ្ឋាភិបាលយោធា មីង អ៊ុងឡាំង បិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសកល
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា របស់នាយឧត្តមសេនីយ៍ មីង អ៊ុងឡាំង បានប្រកាសបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈរៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ។ ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយដោយស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់អ្នកសារព័ត៌មានថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃទី៣១ ខែកក្កដានេះ ដើម្បីឱ្យមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត លើគន្លងផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គួរឲ្យដឹងថា របបយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយប្រមុខក្រុមប្រឹក្សារដ្ឋលោក មីង អ៊ុងឡាំង បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន […]
កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា
លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ បានប្រកាសថា កាណាដា កំពុងរៀបចំទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីននាខែកញ្ញាខាងមុខ ស្របតាមវិធានការការទូតស្រដៀងគ្នា ដែលធ្វើឡើងដោយប្រទេសបារាំង និងចក្រភពអង់គ្លេស។ លោក Carney បាននិយាយថា កាណាដាបានប្តេជ្ញាចិត្តជាយូរមកហើយចំពោះដំណោះស្រាយរដ្ឋពីរ ដែលជារដ្ឋប៉ាឡេស្ទីនឯករាជ្យ ឋិតថេរ និងអធិបតេយ្យភាព ដែលរស់នៅក្បែររដ្ឋអ៊ីស្រាអែល ក្នុងសន្តិភាព និងសន្តិសុខ។ លោកបានបន្ថែមថា កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០។ យើងមានបំណងធ្វើដូច្នេះ ដោយសារតែអាជ្ញាធរប៉ាឡេស្ទីនបានប្តេជ្ញាដឹកនាំកំណែទម្រង់ចាំបាច់ជាច្រើន។ […]
ថៃសម្រេចចិត្តទាំងកំហឹង! ផ្អាកជំនួយយោធា និងបញ្ជូននិស្សិតយោធាកម្ពុជាត្រឡប់មកប្រទេសកំណើតវិញ
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattapol Nakpanit នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឱ្យបញ្ឈប់ជំនួយយោធាទាំងអស់ដល់កម្ពុជា និងបញ្ជូននិស្សិតកម្ពុជា ដែលកំពុងសិក្សានៅមហាវិទ្យាល័យការពារជាតិថៃ(NDC) ត្រឡប់ទៅប្រទេសកំណើតវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។ សម្រេចចិត្តរបស់លោក Nattapol បន្ទាប់ពីមានការបាញ់គ្នានៅតាមព្រំដែន។ លោកកំពុងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិស្ដីទីថៃផងនោះ បានបញ្ជាក់ថា លោកបានបញ្ជាឱ្យផ្អាកការផ្លាស់ប្ដូរការហ្វឹកហ្វឺនយោធាជាមួយកម្ពុជា។ លោកថា និស្សិតកម្ពុជាទាំងអស់ ដែលកំពុងសិក្សានៅ NDC សម្រាប់ឆ្នាំសិក្សា២០២៤ ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានការប្រយុទ្ធគ្នា […]
កាសែតល្បីឈ្មោះ CNA ផ្សាយថា កម្ពុជាជំរុញឲ្យថៃបញ្ជូនទាហានដែលត្រូវបានចាប់ខ្លួនត្រឡប់មកវិញ
សារព័ត៌មានរបស់សិង្ហបុរី CNA នៅថ្ងៃព្រហស្បតិ៍ ទី៣១ កក្កដានេះ បានផ្សាយថា កម្ពុជាបានអំពាវនាវឱ្យថៃធ្វើការបញ្ជូនទាហាន ២០នាក់មកវិញ ដែលទាហានថៃបាននិយាយថាត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ CNA ផ្សាយថា ប្រទេសទាំងពីរបានព្រមព្រៀងបទឈប់បាញ់មួយកាលពីថ្ងៃអង្គារបន្ទាប់ពីការប៉ះទង្គិចគ្នារយៈពេល ៥ថ្ងៃដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣ នាក់នៅភាគីទាំងពីរ ដែលជាការផ្ទុះចុងក្រោយនៃជម្លោះដ៏រ៉ាំរ៉ៃលើប្រាសាទព្រំដែនរវាងប្រទេសទាំងពីរ។ ទីក្រុងបាងកកបាននិយាយថា មិនមានរបាយការណ៍អំពីអំពើហឹង្សាក្នុងអំឡុងពេលយប់រហូតដល់ម៉ោង ៧ ព្រឹកនោះទេ បន្ទាប់ពីភាគីទាំងពីរបានផ្លោងការចោទប្រកាន់អំពីការបំពានបទឈប់បាញ់កាលពីថ្ងៃពុធ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា […]
ខណៈកំពុងអនុវត្តបទឈប់បាញ់! អ្នកជំនួញអាមេរិក អបអរសាទរលទ្ធផលចរចារពាណិជ្ជកម្មអាមេរិក និងកម្ពុជា
តាមរយៈលើបណ្តាញសង្គមនាព្រឹកនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានប្រកាសអបអរសាទរ លទ្ធផលចរចារពាណិជ្ជកម្ម ( Trade Deal) អាមេរិកជាមួយកម្ពុជា។ ការប្រកាសរបស់អ្នកជំនួញអាមេរិករូបនេះ ធ្វើឡើងក្រោយលោក Howard Lutnick រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃទី៣០ ខែកក្កដា បានអះអាងថា អាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជានិងថៃហើយ ប៉ុន្តែលោក […]
ទឹកជំនន់នៅចិនឆក់យកជីវិតមនស្ស ៣០នាក់ហើយ!
ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង បណ្តាឲ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវជម្លៀស នៅ Miyun និង Yanqing ដែលជាសង្កាត់ព្រៃភ្នំរបស់ប្រទេសចិន។ តាមការចេញផ្សាយរបស់សារព័ត៌មានReuters នៅថ្ងៃអង្គារនេះ ភ្លៀងបន្តធ្លាក់ខ្លាំងចាប់តាំងពីចុងសប្តាហ៍រហូតដល់ ៥៤៣មីលីម៉ែត្រ នៅក្នុងតំបន់មួយចំនួន។ ប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ត្រូវបានជម្លៀស ដោយមានការខូចខាតផ្លូវថ្នល់ ដាច់ចរន្តអគ្គិសនីនៅក្នុងភូមិជាង ១៣០ និងការកើនឡើងកម្ពស់ទឹកទន្លេដែលជំរុញឱ្យមានការរំដោះទឹកពីទំនប់ទឹក។ ជាឆ្លើយតបភ្លាមៗ ប្រធានាធិបតីចិន ស៊ី ជីនពីង បានចេញបទបញ្ជាឱ្យមានប្រតិបត្តិការជួយសង្គ្រោះទាន់ពេល […]
ប្រធានាធិបតី ត្រាំ ឯកភាពឲ្យអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នារវាងកម្ពុជា-ថៃ
ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចម្សិលមិញ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្តាញសង្គមផ្ទាល់ខ្លួនបានសម្ដែងការអរគុណសារជាថ្មីចំពោះប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។ បើតាមសម្តេចាថិបតី ប្រធានាធិបតី ត្រាំយល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព […]
