សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បញ្ហាគន្លឹះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានសរសេររៀបរាប់ថា៖ «សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ) ÷ ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
ប្រធានាធិបតី ត្រាំ ឯកភាពឲ្យអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នារវាងកម្ពុជា-ថៃ
ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចម្សិលមិញ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្តាញសង្គមផ្ទាល់ខ្លួនបានសម្ដែងការអរគុណសារជាថ្មីចំពោះប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។ បើតាមសម្តេចាថិបតី ប្រធានាធិបតី ត្រាំយល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ ៣ចំណុច ក្រោយជំនួបចរចាលើបទឈប់បាញ់រវាងកម្ពុជា-ថៃ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។សម្តេចក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ទន្ទឹមនេះ សម្តេចក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រសំណើបទឈប់បាញ់ពីប្រធានអាស៊ាន ប៉ុន្តែថៃបដិសេធវិញ
សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី ២៥ ខែកក្កដានេះ បានបញ្ជាក់ក្នុងសារផ្លូវការថា កម្ពុជាឯកភាពចំពោះសំណើរឈប់បាញ់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim ដែលជាប្រធានប្ដូរវេនអាស៊ាន ប៉ុន្តែសំណើនេះត្រូវបានភាគីថៃបដិសេធវិញ បន្ទាប់ពីឯកភាពដំបូង។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេសយី Anwar Ibrahim បានទាក់ទងជាផ្លូវការតាមទូរស័ព្ទនៅល្ងាចថ្ងៃទី ២៤ កក្កដា […]
មិនបង្អង់យូរ! កម្ពុជាស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់ លើករណីឈ្លានពានរបស់កងទ័ពថៃ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅកាន់ឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដានេះ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយកងទ័ពជួរមុខគ្រប់កាលៈទេសៈទាំងអស់
សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៩ ខែកក្កដានេះ ផ្ញើសារថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី បញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា […]
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
នារសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកសាស្ត្រាចារ្យបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក […]
សម្តេចបវរធិតបី ហ៊ុន ម៉ាណែត ចូលក្រាបបង្គំគាល់ទូលថ្វាយព្រះមហាក្សត្រ អំពីលទ្ធផលនៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាល បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយ អំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបាន គឺការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លង។ គួរបញ្ជាក់ថា ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង […]
ស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី ១៨ ខែកក្កដា ស្អែកនេះ វេលាម៉ោង ១៤និង០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមរម្លឹកថា ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព […]
សំណួរបែបទះកំផ្លៀង! សម្ដេចតេជោ ហ៊ុន សែន សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុសធ្វើឱ្យបាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃ ទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីសុំចរចា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចោទសួរបែបទះកំផ្លៀងទៅកាន់លោក phumtham wechayachai នាយករដ្ឋមន្ត្រីថៃស្ដីទីថាតើលោកលេបថ្នាំខុសបណ្ដាលឱ្យបាត់ការចងចាំមែនទេ ទើបហ៊ាននិយាយពាក្យថា ហ៊ុន សែន អត់តម្លៃ ទាំងដែលកាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ ធ្លាប់រងចាំសម្ដេចរយៈពេលជាង៤ម៉ោង ដើម្បីសុំចរចាអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងពេលនាយករដ្ឋមន្ត្រីព្យូរតំណែងផែថងថានកាន់តំណែង។ សម្ដេចតេជោ ហ៊ុន សែន ចោទសួរបែបទះកំផ្លៀងដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា […]

