CDC ប្រាប់ក្រុម​អ្នកធុរកិច្ចម៉ាឡេស៊ី ពីចំណុចពិសេសរបស់កម្ពុជា​ ដែលជាទី​តាំង​គួរ​ដា​ក់ទុន​វិនិយោគ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យគណៈ​ប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល […]

ក្រសួង ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ «លេខពិសេសផ្ទាល់ខ្លួន» សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ឧកញ៉ា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត […]

គាំទ្រផលិតក្នុងស្រុក! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចាត់ក្រុមការងារចុះទិញល្ពៅដល់ចម្ការនៅខេត្តព្រះវិហារ ជាច្រើនតោន

ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជំរុញការគាំទ្រផលិតផលក្នុងស្រុក ដើម្បីបង្កើនទីផ្សារដល់កសិករ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារចុះដល់ទីតាំងចម្ការល្ពៅរបស់កសិករខ្មែរ នៅខេត្តព្រះវិហារ ដើម្បីបង្ហាញឆន្ទៈរឹងមាំក្នុងការគាំទ្រកសិផលជាតិ។ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចុះទៅដល់ទីតាំងចម្ការរបស់ប្រជាកសិករតែម្តង ដើម្បីប្រមូលទិញល្ពៅជាច្រើនតោន សម្រាប់ចែកជូនប្រជាពលរដ្ឋតាមខេត្តផ្សេងទៀត ពិសេសនោះ ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកពីបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ។ តាមរយៈសកម្មភាពរបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នាពេលនេះ បង្ហាញឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស […]

រាជរដ្ឋាភិបាល ចាត់ទុកសហគ្រាសជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច​ចេ​ញពី​​ប្រទេសអភិវឌ្ឍតិ​ចតួច

សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានក្នុងពេលជាង២ទសវត្សរ៍ បានបង្កើតនូវមោទ នភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍ តិចតួចនៅចុងឆ្នាំ២០២៩។ នេះបើយោងតាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមិថុនានេះ។ សហគ្រាសធុនមីក្រូ តូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ សហគ្រាសទាំងអស់នេះ ជាឆ្អឹងខ្នងនិងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច […]

សម្តេចនាយករដ្ឋមន្ត្រី៖ កងកម្លាំងនគរបាលជាតិ ដើរតួនាទីនិងបំពេញភារកិច្ចយ៉ាងសំខាន់ ​ក្នុងការ​ធានាសន្តិសុខ​​សុវត្ថិភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងបែបនេះ បានធ្វើឡើង នៅក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រ​គ្រប់​គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា […]

រឿងច្រកព្រំដែន! កម្ពុជា ប្រកាន់ជំហរមិនលេងលឹបលបិទ-បើកតាមថៃ

សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការ​អនុវត្ត​ជាក់ស្ដែង​នៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។ ការលើកឡើងរបស់សម្តេចបែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ មិថុនា ២០២៥។ សម្តេចនាយករដ្ឋមន្ត្រី ក៏រង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពលរដ្ឋ ជីកលេណដ្ឋានដើម្បី​ការពារ​​ខ្លួន ​និងបង្ក​បង្កើនផល

សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល​ទោះ​សភាពការណ៍​កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះរ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​។ បើតាមសម្តេច ប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ​ផ្លាស់​ប្តូរ​មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច​កន្លង​ទៅ​កាល​ពី​ឆ្នាំ​២០១១​នោះ​ទេ​។ ​ការណែនាំរបស់សម្តេចបែបនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់​ភាគីពាក់ព័ន្ធ ពង្រឹង​ការ​បង្ក្រាប​និងលុ​ប​បំបាត់​ទីផ្សារគ្រឿង​ញៀននៅកម្ពុជា

នៅឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យ​អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន ជាពិសេស ទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយ​ឈរ​លើគោលការណ៍ «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ […]

សម្ដេចនាយករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យកងទ័ពជើងគោកកម្ពុជា-ជប៉ុនពង្រីកកិច្ចសហប្រតិបត្តិការ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា […]

តបទៅនឹងការគំរាមរបស់ថៃ! កម្ពុជា បិទការនាំចូលប្រេង-ឧស្ម័នគ្រប់ប្រភេទពីថៃទាំងស្រុង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសនៅលើហ្វេកបុក នាល្ងាចថ្ងៃទី២២ មិថុនានេះ ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសបុក កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា នេះថា «ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវបានផ្អាកទាំងស្រុង ចាប់ពីម៉ោង ១២ យប់ថ្ងៃដដែលនោះតទៅ។ […]